ព័ត៌មានជាតិ

ពិធីសំណេះសំណាល និងផ្សព្វផ្សាយគោលនយោបាយរបស់គណបក្យ និងបាននាំយកវិទ្យុទាក់ទងចំនួន១០គ្រឿង រួមនឹងថវិកាមួយចំនួនរបស់ ឯកឧត្តម អ៊ុន ចាន់ដា

(កំពង់ចាម) យោងតាមប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ របស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាល ខេត្តកំពង់ចាម និងប្រធានគណបក្សប្រជាជនកម្ពុជាខេត្ត នៅព្រឹកថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២១ នេះ ក្រុមការងារគណបក្សខេត្ត ចុះជួយសង្កាត់វាលវង់ ក្រុងកំពង់ចាម ដឹកនាំដោយលោក សំ ពិសិដ្ឋ លោក ទូច វឌ្ឍនា អនុប្រធានក្រុមការងារចុះជួយសង្កាត់វាលវង់ អមដំណើរដោយលោក ជួន រតនាវង្ស លោក វ៉ែន រតនៈ លោក សួស សភត្រា អនុប្រធានក្រុមការងារចុះជួយសង្កាត់ និងលោក និល ចាន់នៅ សមាជិកគណបក្ស ស្រុកកំពង់សៀម បានអញ្ជើញចុះសំណេះសំណាល ផ្សព្វផ្សាយគោលនយោបាយរបស់គណបក្ស និងបាននាំយកវិទ្យុទាក់ទងចំនួន១០ គ្រឿង រួមនឹងថវិកាមួយចំនួន របស់ឯកឧត្តម អ៊ុន ចាន់ដា ជូនដល់លោកចៅសង្កាត់ ចៅសង្កាត់រង នាយ នាយរងនគរបាលប៉ុស្តិ៍ និងកម្លាំងប្រជាការពារសង្កាត់វាលវង់ ដែលសកម្មនិងការងារ ដើម្បីជាមធ្យោបាយក្នុងការការពារ និងពង្រឹងសន្តិសុខសណ្ដាប់ធ្នាប់ ជូនបងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ស្របទៅតាមយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលក្នុងការអនុវត្តនូវគោលនយោបាយភូមិឃុំ សង្កាត់ មានសុវត្តិភាពឲ្យទទួលបានលទ្ធផលល្អប្រសើរ ខណៈបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរកាន់តែខិតចូលជិតមកដល់។ ចៅ វង្ស i.k.

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។