ព័ត៌មានជាតិ

ខ្លាំងដៃណាស់ចូលលួចទ្រព្យសម្បត្តិអ្នកស្រុកហើយហ៊ានប្រើចំពាមកៅស៊ូបាញ់មកលើសមត្ថកិច្ចពេលចុះបង្ក្រាបទៀត (វីដេអូ)

(ខេត្តបាត់ដំបង)៖
កាលពីថ្ងៃទី ២៨ ខែ មីនា ឆ្នាំ ២០២១ វេលាម៉ោង ១៩និង២០ នាទី នៅចំណុចភូមិរំចេក៣ សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង មានករណី​(ចូលលួចទ្រព្យសម្បត្តិ)ក្នុងលំនៅដ្ឋានរបស់ប្រជាពលរដ្ឋឈ្មោះម៉ាន់ ចាន់​ មករា ភេទប្រុស អា​យុ២៧ ឆ្នាំ មួយករណី ក្នុងខណៈដែលម្ចាស់ផ្ទះមិន​នៅ មានជនសង័្សយលួចចូលទៅក្នុងបរិវេ​ណលំនៅដ្ឋាននោះ បំណងលួចទ្រព្យសម្បត្តិ ។

ទទួលបានព័ត៌មាននេះពីអ្នកជិតខាង ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងយោល់របស់លោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រ​ហ្មទ័ណ្ឌ លោកវរសេនីយ៍ឯក ឈឿង គឺមសុង នា​យការិយាល័យនគរ បាលព្រហ្មទ័ណ្ឌកម្រិត​ស្រាល បានដឹកនាំកម្លាំងក្នុងការិយាល័យជំនាញ និងកម្លាំងនគរបាលក្រុមអន្តរាគមន៍បង្ការបង្រ្កាប ចុះទៅដល់ចំណុចកើតហេតុនោះ ។

ពេលសមត្ថកិច្ចទៅដល់ជនសង័្សយ បានធ្វើសកម្មភាពដោយ​យកចំពាមកៅស៊ូ បាញ់មកលើសមត្ថកិច្ច បណ្តា​លឱ្យរងរបួសម្នាក់នៅលើផ្ទៃមុខ ហើយក៏ផ្លោះចេញពីទីតាំងនោះដើម្បីគេចខ្លួន ប៉ុន្តែទីបំផុតត្រូវសមត្ថកិច្ចឃាត់ខ្លួនបាននាពេលបន្ទាប់នោះដែរ ។

ជនសង័្សយរូបនោះឈ្មោះ ខេម ស្រស់ ហៅ ដាំ ភេទប្រុស អាយុ ៣០ ឆ្នាំ មានទីលំនៅភូមិនំ​ ក្រៀប សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។ នៅចំពោះមុខសមត្ថកិច្ចជនស័ង្សយរូបនេះ បានឆ្លើយ សារភាពថា រូបគេបានលបលួចចូលទៅក្នុងបរិវេណលំនៅដ្ឋានខាងលើ ក្នុងខណៈពេលដែលមិនមានម្ចាស់ស្ថិតនៅ ក្នុងបំណងចូលទៅលួចយកទ្រព្យសម្បត្តិនៅទីនោះ ប៉ុន្តែសកម្មភាពរបស់ខ្លួន ត្រូវបានអាក់ខាន ដោ​យ​សារសមត្ថកិច្ចចុះទៅដល់ ហើយក្នុងពេលនោះខ្លួនគេបានប្រើចំពាមកៅស៊ូបាញ់ទៅលើ សមត្ថកិច្ចដើម្បី រំដោះខ្លួន តែទីបំផុតត្រូវសមត្ថកិច្ចឃាត់ខ្លួនបាន ។

ពេលនេះការិយាល័យជំនាញ កំពុងរៀបចំសំ​ណុំរឿងបញ្ជូន ទៅកាន់តុលាការខេត្តបាត់ដំបងដើម្បីចាត់ការតាមផ្លូវច្បាប់៕ ប្រភព÷ព្រហ្មទ័ណ្ឌ

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។