ព័ត៌មានជាតិ

រយៈពេល១០ថ្ងៃគត់ ដែលយុទ្ធនាការនៃការផ្តល់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនដល់ប្រជាពលរដ្ឋប្រមាណ៣៥ មុឺននាក់ មកពី ៥ ក្រុង-ស្រុក ក្នុងខេត្តកំពង់ចាម

(កំពង់ចាម) ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណ:អភិបាលខេត្តកំពង់ចាម គិតមកត្រឹមថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២១នេះ គឺមានរយៈពេល១០ថ្ងៃគត់ ដែលយុទ្ធនាការនៃការផ្តល់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនដល់ប្រជាពលរដ្ឋប្រមាណ៣៥ មុឺននាក់ មកពី ៥ ក្រុង-ស្រុក ក្នុងខេត្តកំពង់ចាម។ ដោយក្នុងនោះមានប្រជាពលរដ្ឋប្រមាណជាង ២១ម៉ឺននាក់ ស្មើនឹងជាង ៦៣% នៃផែនការគ្រោង បានទទួលការចាក់វ៉ាក់សាំងរួមហើយ។ យើងនៅសល់ពេលត្រឹមតែបីថ្ងៃទៀតប៉ុណ្ណោះផែនការចាក់វ៉ាកសាំងដូសទី១នឹងត្រូវបញ្ចប់។

ក្នុងនាមអជ្ញាធរខេត្ត សូមឲ្យបងប្អូនប្រជាពលរដ្ឋរួសរាន់អញ្ជើញមកទទួលការចាក់វ៉ាក់សាំងដោយឥតគិតថ្លៃ ដើម្បីការពារខ្លួនយើង និងចូលរួមបង្ការ ទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងបញ្ចប់ព្រឹត្តិការណ៍សហគមន៍២០-កុម្ភៈ ឲ្យបានឆាប់។ ក្នុងឳកាសនេះផងដែរក៏សូមស្នើដល់ថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្ត សូមរៀចំធ្វើតេស្តរហ័សទៅដល់ថ្នាក់ដឹកនាំ និងមន្ត្រីរបស់ខ្លួនឲ្យបានគ្រប់គ្នាៗ ដើម្បីងាយស្រួលក្នុងការគ្រប់គ្រង និងឆ្លើយតបក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺដ៏កំណាចមួយនេះ។

ការប្រកាសបែបនេះត្រូវបាន ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម លើកឡើងនៅក្នុងកិច្ចប្រជុំសាមញ្ញលើកទី២៥ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម នាព្រឹកថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២១ ។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។