ព័ត៌មានជាតិ

រដ្ឋបាលខេត្តរៀបចំបទបង្ហាញ​ ដេីម្បីចែករំលែកបទពិសោធន៍លើការងារគ្រប់គ្រងរដ្ឋបាល របស់រដ្ឋបាលខេត្ត ក្រុង ស្រុក នៃខេត្តសៀមរាបជូននិស្សិតសាកលវិទ្យាជាតិជាស៉ីមកំចាយមារ

(សៀមរាប) ៖ នាថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤ លោក នាក់ ណេរ៉ុន អភិបាលរងខេត្តសៀមរាប តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តសៀមរាប បានអញ្ជើញជាអធិបតីក្នុងពិធីបើកកម្មវិធីបទបង្ហាញចែករំលែកបទពិសោធន៍លើការងារគ្រប់គ្រងរដ្ឋបាល របស់រដ្ឋបាលខេត្ត ក្រុង ស្រុក នៃខេត្តសៀមរាប ដល់សាស្រ្តាចារ្យ និស្សិត នៃសាកលវិទ្យាល័យជាតិជាស៊ីមកំចាយមារ ប្រមាណ ៤៧នាក់ ស្រី ២០នាក់ ដោយមានការចូលរួមធ្វើបទបង្ហាញចែករំលែកដោយ លោក នាយករងរដ្ឋបាលសាលាខេត្ត លោក អភិបាលរងក្រុងសៀមរាប ស្រុកប្រាសាទបាគង និង លោក លោកស្រី នាយក-នាយករងទីចាត់ការ ប្រធានអង្គភាព ប្រធាន អនុប្រធានការិយាល័យ ចំណុះសាលាខេត្តសៀមរាប។

លោក នាក់ ណេរ៉ុន ក្នុងនាមគណៈអភិបាលខេត្ត បានស្វាគ​មន៍​យ៉ាងកក់ក្តៅចំពោះ​​​​វត្តមានលោក ព្រឹទ្ធបុរស ព្រឹទ្ធបុរសរង និងនិស្សិតទាំងអស់ នៃសាកលវិទ្យាល័យជាតិជាស៊ីមកំចាយមា ដែល​បានអញ្ជើញមកដល់ទឹកដីអច្ឆរិយៈអង្គរដ៏រុងរឿង និងចូល​​​​​​រួមក្នុង​កម្មវិធីបទបង្ហាញ​​នាថ្ងៃនេះ​។ លោកបានបន្តថាកម្មវិធីនេះ គឺជា​ការបើកចំហរ និងផ្ដល់កាលានុវត្តភាពថ្មីមួយដល់ប្អូនៗនិស្សិត ដើម្បីសិក្សាស្វែងយល់បន្ថែមទៀតពីការគ្រប់គ្រងការងាររដ្ឋបាលជាក់ស្តែងនៅខេត្តសៀមរាប ឆ្លុះបញ្ចាំងនឹងទ្រឹស្តី។

លោក​ អភិបាលរងខេត្ត​ បានបន្ថែមថា​ លើសពីនេះទៅទៀត កម្មវិធីនេះ គឺជាការចូលរួមចំណែកយ៉ាងសំខាន់ជាមួយរាជរដ្ឋាភិបាល ដោយផ្តោតទៅលើការ​ពង្រឹង​សមត្ថភាព​​ធនធានមនុស្ស​ឱ្យមានសមត្ថភាពបន្ថែមទៀត​​ក្នុង​ការ​រួម​ចំណែក​អភិវឌ្ឍន៍​ប្រទេសកម្ពុជា ឆ្ពោះទៅសម្រេចចក្ខុវិស័យក្លាយទៅជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសចំណូលខ្ពស់នៅឆ្នាំ២០៥០​។​ ដូចនេះ រដ្ឋបាលខេត្តសង្ឃឹមយ៉ាងមុតមាំថា ប្អូននិស្សិតនឹងទទួលបាននូវចំណេះដឹង បទពិសោធន៍ល្អៗ តាមការរំពឹងទុក និងស្របតាមគោលបំណងនៃទស្សនកិច្ចសិក្សា៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។