ព័ត៌មានជាតិ

ឯកឧត្តម អ៊ុន ចាន់ដា ដឹកនាំក្រុមការងារអញ្ជើញចុះពិនិត្យវឌ្ឍនភាព ការដ្ឋានកសាងផ្លូវក្រាលកៅស៊ូDBDT ផ្លូវបេតុង ប្រវែងប្រមាណជាង២៧ គីឡូម៉ែត្រ និងឃុំព្រែកកុយ ស្រុកកងមាស និងការដ្ឋានស្ថាបនាស្ពានព្រែក

(កំពង់ចាម) ៖ នៅព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានដឹកនាំក្រុមការងារអញ្ជើញចុះពិនិត្យវឌ្ឍនភាព ការដ្ឋានកសាងផ្លូវក្រាលកៅស៊ូDBDT ផ្លូវបេតុង ប្រវែងប្រមាណជាង២៧ គីឡូម៉ែត្រ ស្ថិតក្នុងឃុំរាយប៉ាយ និងឃុំព្រែកកុយ ស្រុកកងមាស និងការដ្ឋានស្ថាបនាស្ពានព្រែកជីក ព្រមទាំងកន្លែងប្រវត្តិសាស្ត្រ បក្សីចាំក្រុង នៃស្រុកកងមាស ដែលបច្ចុប្បន្នសាងសង់បាន ៩០ ភាគរយ ហើយ ។

បន្ទាប់មក ឯកឧត្តមអភិបាលខេត្ត ក៏បានដឹកនាំក្រុមការងារ បន្តចុះពិនិត្យអំពីស្ថានភាពទឹក ស្ថិតនៅចំណុចស្ទឹងឆ្វេង ក្នុងឃុំច្បារអំពៅ ស្រុកបាធាយ នឹងបានសម្រេចបើកទ្វារទឹក ទម្លាក់ទឹកឲ្យប្រជាកសិករនៅខាងស្រុកកងមាស បានទឹកប្រើប្រាស់ ក្នុងការងារបង្ករបង្កើនផលស្រូវ ការដាំដុះលើកទី ៣ សម្រាប់រដូវប្រាំងនេះផងដែរ ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។