ព័ត៌មានជាតិ

ឯកឧត្តម វេង សាខុន អញ្ជើញចូលរួមក្នុងពិធីផ្សព្វផ្សាយលទ្ធផលសន្និបាត គណៈកម្មាធិការកណ្តាលវិសាមញ្ញរបស់គណបក្សប្រជាជនកម្ពុជា ដែលបានប្រព្រឹត្តទៅនៅថ្ងៃទី១៦

(កំពង់ចាម) :នៅក្នុងបរិវេណស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកកំពង់សៀម ខេត្តកំពង់ចាម នាវេលាម៉ោង ៨:៣០ព្រឹក ថ្ងៃសុក្រ ១កើត ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២២ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងារគណបក្សចុះជួយស្រុកតំបែរ ខេត្តត្បូងឃ្មុំ ស្រុកកំពង់សៀម និង ០៣ឃុំ នៃស្រុកជើងព្រៃ ខេត្តកំពង់ចាម បានអញ្ជើញចូលរួមក្នុងពិធីផ្សព្វផ្សាយលទ្ធផលសន្និបាត គណៈកម្មាធិការកណ្តាលវិសាមញ្ញរបស់គណបក្សប្រជាជនកម្ពុជា ដែលបានប្រព្រឹត្តទៅនៅថ្ងៃទី១៦ និងថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២២ និងសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំជាប់ឆ្នោតអាណត្តិទី៥ ឆ្នាំ២០២២ ព្រមជាមួយនិងសមាជិកសមាជិកាបក្សនៅមូលដ្ឋាន សរុបចំនួន ៦៤៨ នាក់ ក្រោមអធិបតីភាពឯកឧត្តម យឹម ឆៃលី សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សចុះជួយខេត្តកំពង់ចាម។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។