ព័ត៌មានជាតិ

លោកជំទាវ ញូង ចរិយា អ៊ុន ចាន់ដា និងថ្នាក់ដឹកនាំសមាគម ព្រមទាំងសហការី អញ្ជើញចូលរួមពិធីបុណ្យអង្គកឋិនទាន ដង្ហែវេរប្រគេនព្រះសង្ឃគងចាំព្រះវស្សាអស់កាលត្រីមាស នៅវត្តសិរីតាវ័ន ស្ថិតនៅក្នុងឃុំខ្នារស ស្រុកស្រីសន្ធរ

(កំពង់ចាម) ÷នាព្រឹកថ្ងៃអាទិត្យ ទី១៨ ខែតុលា ឆ្នាំ២០២០

លោកជំទាវ ញូង ចរិយា អ៊ុន ចាន់ដា ប្រធានកិត្តិយស សមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឃខេត្តកំពង់ចាម និងលោកជំទាវ ស្រី គឹមឆយ អ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាម រួមជាមួយលោកជំទាវភរិយាថ្នាក់ដឹកនាំ មន្ត្រីរាជការ និងពុទ្ធបរិស័ទជិតឆ្ងាយចំណុះជើងវត្តអំពិល បានអញ្ជើញដង្ហែអង្គកឋិនទានសាមគ្គី វេរប្រគេនព្រះសង្ឃគង់ចាំព្រះវស្សាអស់កាលត្រីមាស និងដើម្បីកសាងសមិទ្ធផលនានាក្នុងទីអារាម វត្តសិរីសាលវ័ន្ត (ហៅវត្តអំពិល) ឃុំខ្នារស ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។

កម្មវិធីដង្ហែអង្គកឋិនទានសាមគ្គីនេះ ផ្ដួចផ្ដើមឡើងដោយសទ្ធាជ្រះថ្លារបស់អាជ្ញាធរមូលដ្ឋាន និងពុទ្ធបរិស័ទជិតឆ្ងាយចំណុះជើងវត្តអំពិល បានមូលមតិគ្នាជាឯកច្ឆ័ន្ទផ្តើមធ្វើអង្គកឋិនទានសាមគ្គី ដើម្បីផ្សាភ្ជាប់វិស័យអាណាចក្រ ជាមួយផ្នែកពុទ្ធចក្រ រួមចំណែកកសាងសមិទ្ធផលនានានៅក្នុងវត្ត និងចូលរួមការអភិវឌ្ឍក្នុងមូលដ្ឋានឱ្យមានការរីកចម្រើនបន្ថែមទៀត៕

(កំពង់ចាម) ÷នាព្រឹកថ្ងៃអាទិត្យ ទី១៨ ខែតុលា ឆ្នាំ២០២០ លោកជំទាវ ញូង ចរិយា អ៊ុន ចាន់ដា ប្រធានកិត្តិយស សមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឃខេត្តកំពង់ចាម និងលោកជំទាវ ស្រី គឹមឆយ អ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាម រួមជាមួយលោកជំទាវភរិយាថ្នាក់ដឹកនាំ មន្ត្រីរាជការ និងពុទ្ធបរិស័ទជិតឆ្ងាយចំណុះជើងវត្តអំពិល បានអញ្ជើញដង្ហែអង្គកឋិនទានសាមគ្គី វេរប្រគេនព្រះសង្ឃគង់ចាំព្រះវស្សាអស់កាលត្រីមាស និងដើម្បីកសាងសមិទ្ធផលនានាក្នុងទីអារាម វត្តសិរីសាលវ័ន្ត (ហៅវត្តអំពិល) ឃុំខ្នារស ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។

កម្មវិធីដង្ហែអង្គកឋិនទានសាមគ្គីនេះ ផ្ដួចផ្ដើមឡើងដោយសទ្ធាជ្រះថ្លារបស់អាជ្ញាធរមូលដ្ឋាន និងពុទ្ធបរិស័ទជិតឆ្ងាយចំណុះជើងវត្តអំពិល បានមូលមតិគ្នាជាឯកច្ឆ័ន្ទផ្តើមធ្វើអង្គកឋិនទានសាមគ្គី ដើម្បីផ្សាភ្ជាប់វិស័យអាណាចក្រ ជាមួយផ្នែកពុទ្ធចក្រ រួមចំណែកកសាងសមិទ្ធផលនានានៅក្នុងវត្ត និងចូលរួមការអភិវឌ្ឍក្នុងមូលដ្ឋានឱ្យមានការរីកចម្រើនបន្ថែមទៀត។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។