ព័ត៌មានជាតិ

ឯឧត្តមរដ្ធមន្ដ្រីកសិកម្ម អញ្ជើញទទួលជួបពិភាក្សាការងារជាមួយលោកជំទាវឯកអគ្គរដ្ឋទូតនៃសារធារណរដ្ឋឥណ្ឌាប្រចាំនៅកម្ពុជា

(ភ្នំពេញ) ៖នៅរសៀលថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២២ ឯកឧត្តម ឌិត ទីណា រដ្ធមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញទទួលជួបពិភាក្សាការងារជាមួយលោកជំទាវបណ្ឌិត Devyani Khobragade ឯកអគ្គរដ្ឋទូតនៃសារធារណរដ្ឋឥណ្ឌាប្រចាំនៅព្រះរាជាណាចក្រកម្ពុជា។

តាមរយៈកិច្ចសហប្រតិបត្តិការដ៏ល្អរវាងកម្ពុជានិងឥណ្ឌា ឯកឧត្តមរដ្ធមន្ដ្រីកសិកម្ម បានស្នើសុំឱ្យមានការផ្លាស់ប្តូរបទពិសោធន៍នៃការធ្វើកសិកម្មរកម្ពុជា-ឥណ្ឌា ដោយអញ្ជើញអ្នកវិនិយោគទុនឥណ្ឌា មកទស្សនកិច្ចសិក្សានៅកម្ពុជា ដើម្បីសិក្សាពីសក្តានុពលរបស់វិស័យកសិកម្មកម្ពុជា ក៏ដូចជាការរកឱកាសទីផ្សារឱ្យកសិផលកម្ពុជា។ ឥណ្ឌាសំបូរដោយគ្រឿងយន្តកសិកម្ម ជាច្រើនដែលអាចកាត់បន្ថយថ្លៃចំណាយកសិករ។

ទន្ទឹមគ្នានេះ ឯកឧត្តមរដ្ធមន្ដ្រីកសិកម្ម ឌិត ទីណា ក៏បានពិភាក្សាជាមួយលោកជំទាវ Devyani Khobragade អំពីការសិក្សាពីលទ្ធភាពនៃផ្គត់ផ្គង់ជីគីមីពីឥណ្ឌា ដោយផ្តោតសំខាន់លើគុណភាពនិងតម្លៃនៃជី ដែលអាចប្រកួតប្រជែងនៅលើទីផ្សារកម្ពុជាបាន។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។