ព័ត៌មានជាតិ

ឯកឧត្តម ឌិត ទីណា បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សា​លេីការងារអភិវឌ្ឍធនធានមនុស្ស​របស់ក្រសួង

(ភ្នំពេញ) ៖កាលពីរសៀលថ្ងៃទី១៩​ ខែធ្នូ​ ឆ្នាំ២០២២​ ឯកឧត្តម ឌិត ទីណា រដ្ធមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សា​លេីការងារអភិវឌ្ឍធនធានមនុស្ស​របស់ក្រសួង។

ឯកឧត្តមរដ្ធមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដាក់ទិសដៅឱ្យនាយកដ្ឋានបុគ្គលិក​ និងអភិវឌ្ឍធនធានមនុស្ស​ រៀបចំនីតិវិធី​ប្រកបដោយតម្លាភាព​
និងប្រកាសបេីកទូលាយ​ដល់មន្ត្រីទាំងអស់​ ក្នុងការដាក់ពាក្យស្នេីសុំទទួលមុខតំណែងដែលនៅទំនេរ​ ដេីម្បីធានាប្រសិទ្ធភាព​ ប្រសិទ្ធផល​ និងនិរន្តរភាពការងារ។

ក្នុងពេលឆាប់ៗនេះ​ នាយកដ្ឋានបុគ្គលិកនឹងផ្សព្វផ្សាយអំពីលក្ខខណ្ឌ​ និងលក្ខណ:សម្បត្តិ​ សម្រាប់ការដាក់​ពាក្យស្នេីសុំទទួលមុខតំណែងដែលនឹងនៅទំនេរមួយចំនួន។ ក្រុមការងារក្រសួងនឹងពិនិត្យ​វាយតម្លៃ​លេីពាក្យស្នេីសុំ​ ដោយផ្អែកលេីសមត្ថភាព​ និងលក្ខណ:សម្បត្តិដែលតម្រូវ​ ដេីម្បីជ្រេីស​រេីសសបេក្ខជន​សក្តិសមបំផុតសម្រាប់មុខតំណែងនីមួយៗ។

ក្រសួងលេីកទឹកចិត្តឱ្យមន្ត្រីទាំងអស់​បន្តខិតខំប្រឹងប្រែងអភិវឌ្ឍ​សមត្ថភាព​ បំពេញតួនាទីភារកិច្ចប្រកបដោយការទទួលខុសត្រូវខ្ពស់​ និងសម្រេចលទ្ធផលការងារកាន់តែល្អប្រសេីរ​ ដេីម្បីទទួលបានឱកាសការងារ​ និងចូលរួមចំណែកកាន់តែច្រេីនថែមទៀត​ ក្នុងការបន្តកសាង​ និងអភិវឌ្ឍប្រទេសជាតិ។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។