ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន ៖ ទឹកដីកម្ពុជាជាកម្មសិទ្ធិរបស់ប្រជាពលរដ្ឋគ្រប់ៗរូប ចាំបាច់ត្រូវចូលរួមថែរក្សាអនាម័យបរិស្ថានឱ្យបានល្អ

(ភ្នំពេញ) ៖សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ថ្លែងថា ប្រទេសកម្ពុជាមិនមែនជារបស់អ្នកណាផ្ដាច់មុខទេ គឺជាកម្មសិទ្ធិរបស់ប្រជាពលរដ្ឋគ្រប់រូប ហើយពលរដ្ឋត្រូវមានការចាំបាច់ចូលរួមថែរក្សាបរិស្ថានឱ្យបានល្អ។

សម្ដេចតេជោ ហ៊ុន សែន ថ្លែងបែបនេះ នៅរសៀលថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងទិវាជាតិទីក្រុងស្អាតលើកទី១១ នៅរាជធានីភ្នំពេញ។

សម្ដេចតេជោ ហ៊ុន សែន ថ្លែងបន្តថា អ្នកណាក៏ដោយឱ្យតែរស់នៅប្រទេសកម្ពុជា ត្រូវចូលរួមថែរក្សាអនាម័យបរិស្ថាន ព្រោះកម្ពុជាជាទឹកដីរបស់ពលរដ្ឋកម្ពុជាគ្រប់ៗរូប។សម្តេចតេជោ ថ្លែងបែបនេះដោយចង់ឱ្យប្រជាពលរដ្ឋទាំងអស់ចូលរួមក្នុងការថែរក្សាអនាម័យបរិស្ថានពីឆ្នាំនេះទៅឆ្នាំទៅមុខទៀតទាំងនៅទីក្រុង និងជនបទគ្រប់កន្លែង គ្រប់តំបន់ទាំងអស់៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។