ព័ត៌មានជាតិ

ការធ្វើកាយវិភាគវិទ្យាលើប្រភេទត្រីដែលទទួលរងឥទ្ធិពលពីឧបករណ៍ឆក់.!

(កំពង់ចាម) ៖ យោងតាមព័ត៌មានក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣ ក្រុមការងារស្រាវជ្រាវរបស់វិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ជលផលទឹកសាប ដែលដឹកនាំដោយលោកបណ្ឌិត ហេង គង់ ប្រធានវិទ្យាស្ថាន ដែលមានការចូលរួមពីអធិការដ្ឋានរដ្ឋបាលជលផលមេគង្គ និងខណ្ឌរដ្ឋបាលជលផលកំពង់ចាមបានចុះធ្វើកាយវិភាគវិទ្យាលើប្រភេទត្រីដែលទទួលរងពីការប្រើប្រាស់ឧបករណ៍ឆក់។ ការធ្វើកាយវិភាគវិទ្យានេះដោយពិនិត្យទៅលើសរីរៈសំខាន់ៗចំនួន៥ គឺស្ថានភាពភ្នែក ស្រកី សាច់ដុំ ឆ្អឹងខ្នង និងរូបសណ្ឋានខាងក្រៅ។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។