ព័ត៌មានជាតិ

ក្រុមការងារលោក ឈឿន គឹមសុង អញ្ជើញចូលរួមសំណេះសំណាលជាមួយសមាជិកគណៈបក្សប្រជាជនកម្ពុជា ភូមិបឹង​បី​ សរុបចំនួន ២០៥ នាក់ ស្រី​ ១៥១​ នាក់ភូមិបឹងបី ឃុំរបស់មង្គល បានពន្យល់គូសសន្លឹកឆ្នោតឲ្យបានត្រឹមត្រូវ ក្នុងការបោះឆ្នោតគាំទ្រគណ:បក្សប្រជាជន មានលេខរៀងទី១៨

(បាត់ដំបង) ៖ នៅ​រសៀល​ថ្ងៃទី​ ១៥​ ខែកក្កដា ឆ្នាំ២០២៣ លោក ឈឿង​ គឹម​សុង​ ប្រធានក្រុមការងារចុះមូលដ្ឋានភូមិបឹងបី​ ឃុំរបស់មង្គល ស្រុកមោងឫស្សី ខេត្តបាត់ដំបង លោក​ ទូច​ ហ៊ឹម​ ជា​មេឃុំ​ បានដឹកនាំក្រុមការងាររួមមាន ៖ លោកអនុប្រធាន និងសមាជិកក្រុមការងារចុះមូលដ្ឋានភូមិបឹងបី​ ចំនួន ២៤​ នាក់ ដោយមានការចូលរួមពីសំណាក់លោក​ប្រធានគណ:កម្មាធិការបក្សឃុំរបស់មង្គល បានអញ្ជើញចូលរួមសំណេះសំណាលជាមួយសមាជិកគណៈបក្សប្រជាជនកម្ពុជា ភូមិបឹង​បី​ សរុបចំនួន ២០៥ នាក់ ស្រី​ ១៥១​ នាក់​ នៅក្នុងភូមិ​បឹងបី ឃុំរបស់មង្គល ស្រុកមោងឫស្សី ខេត្តបាត់ដំបង ។

​ បន្ទាប់ពីធ្វើការសំណេះសំណាលជាមួយសមាជិកបក្សរួចមក លោកប្រធានក្រុមការងារចុះមូលដ្ឋានភូមិបឹងបី ក៏បានធ្វើការណែនាំដល់សមាជិកបក្សទាំងអស់ អំពីការគូសន្លឹកឆ្នោតសាកល្បងឲ្យបានត្រឹមត្រូវតាមការកំណត់ ដើម្បីត្រៀម​ ក្នុងការបោះឆ្នោតគាំទ្រគណៈបក្សប្រជាជនកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រធាន ដែលនឹងឈានមកដល់នាពេលខាងមុខនេះ ៕ដោយព្រំ ហន

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។