ព័ត៌មានជាតិ

ឃាតករលបបា.ញ់សម្លា.ប់ អ្នកចិញ្ចឹមទា ពីរនាក់ប្ដីប្រពន្ធខណៈពេលកំពុងដេកនៅក្រោមផ្ទះ នៅស្រុកខ្សាច់កណ្ដាល ស្លាប់យ៉ាងអាណោចអាធម័.!

(កណ្ដាល) ៖(ពត៌មានបឋម) ពិតជាសាហាវ ជនរងគ្រោះពីរនាក់ ប្ដីប្រពន្ធ២នាក់ដែលជាអ្នករកស៊ីចិញ្ចឹមទា ត្រូវបានឃាតករលបបា.ញ់បណ្ដាលឱ្យស្លា.ប់ នៅក្រោមផ្ទះ ស្ថិតនៅភូមិថ្មី ឃុំសន្លុង ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល កាលពីវេលាម៉ោង៣និង៣០នាទីរំលងអាធ្រាតឈានចូលថ្ងៃទី១២ ខែសីហាឆ្នាំ២០២៣នេះ។

ជនរងគ្រោះ ប្ដី ឈ្មោះ ម៉ុច ម៉ៅ និងប្រពន្ធឈ្មោះ គល់ ហាន់។

អធិការស្រុកខ្សាច់កណ្ដាល លោក ម៉ែន សុខឃឿន បានថ្លែងបា្រប់ថា ពិតជាមានករណីឃាតកម្មបា.ញ់សម្លា.ប់ជនរងគ្រោះពិតប្រាកដមែន ហើយសមត្ថកិច្ចកំពុងស្រាវជ្រាវ។

ប៉ុន្តែទោះជាយ៉ាងណា សមត្ថកិច្ចពុំទាន់បញ្ជាក់អំពីមូលហេតុ នៃឃាតកម្មនេះនៅឡើយ៕សហការី

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។