ខេត្តពោធិ័សាត់ ៖លោកវរសេនីយ៍ឯក អ៊ុល ហៃ អធិការនគរបាលស្រុកតាលោសែនជ័យ
.សូមគោរពរាយការណ៍ជូន
.លោក ឧត្តមសេនីយ៍ទោស្នងការនគរបាលខេត្តពោធិ៍សាត់ ជាទីគោរពដ៍ខ្ពង់ខ្ពស់!
Ilកម្មវត្ថុ :នៅថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៤ វេលាម៉ោង ១១និង៤៦ នាទី កម្លាំងអន្តរាគមន៍អធិការចំនួន ០៥នាក់ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលតាលោចំនួន ០៣ នាក់ ប៉ុស្តិ៍នគរបាលរដ្ឋបាលផ្ទះរុង ០១ នាក់ នឹងកម្លាំងកងរាជអាវុធហត្ថស្រុកចំនួន ០២ នាក់
-ដឹកនាំដោយ
លោកវរសេនីយ៍ឯក អ៊ុល ហៃ ឋានៈអធិការនគរបាលស្រុកតាលោសែនជ័យ
-បានដឹកនាំកម្លាំងចុះត្រួតពិនិត្យរដ្ឋបាលនិងធ្វើការល្បាត តាមភូមិសាស្ត្រសំខាន់ៗដើម្បីការពារសន្តិសុខសុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានស្រុកតាលោសែនជ័យ។
-លុះមកដល់ចំណុចទួលល្ពៅស្ថិតក្នុងភូមិតាំងគោក ឃុំតាលោ ស្រុកតាលោសែនជ័យ។
-បានបង្ក្រាបករណីលេងល្បែងស៊ីសងខុសច្បាប់(មាន់ជល់ ) ០១លើក នៅចំណុចទីតាំងកើតហេតុខាងលើលេងវាលស្រែឆ្ងាយពីភូមិប្រហែល 400 ម៉ែត្រចំណែកអ្នកលេងបានរត់គេចខ្លួនបាត់អស់សមត្ថកិច្ចយើងបានដករហូតវត្ថុតាងនៅជុំកន្លែងកើតហេតុរួមមានដូចខាងក្រោម
០១.ម៉ូតូចំនួន ០៧ គ្រឿង
០២.មាន់ចំនួន ០៤ក្បាល ( ងាប់ចំនួន០២ក្បាល )
០៣.ជញ្ជីងថ្លឹងមាន់០១
០៤.ស្បែកជើងចំនួន ០៣ គូរ
០៥.កន្រ្តកសម្រាប់ដាក់មាន់ចំនួន ០២
-ចំពោះវត្ថុតាងខាងលើសមត្ថកិច្ចយើងបានយកមករក្សាទុកបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកតាលោសែនជ័យរយៈពេល 3 ខែដើម្បីធ្វើការស្រាវជ្រាវរកមុខសញ្ញាអ្នកលេងមកធ្វើការអប់រំនឹងធ្វើកិច្ចសន្យាមិនឱ្យប្រព្រឹត្តបន្តទៀត។
-អាស្រ័យដូចបានគោរពអនុញ្ញាតរាយការណ៍ជូនខាងលើសូមលោក ឧត្តមសេនីយ៍ទោស្នងការមេត្តាទទួលជ្រាបជារបាយការណ៍ដោយសេចក្ដីគោរព🙏
សូមអរគុណ
វ.ឯក.អ៊ុល.ហៃ
(ព្រំ ហន)