ព័ត៌មានជាតិ

ឯកឧត្តម អ៊ុន ចាន់ដា បានដឹកនាំក្រុមការងារ អញ្ជើញចុះពិនិត្យការស្ថាបនាស្តារឡើងវិញ នូវហេដ្ឋារចនាសម្ព័ន្ធមួយចំនួន រួមមាន: ផ្លូវក្រាលកៅស៊ូ ផ្លូវបរតុង ស្ពាន លូ ស្ថិតក្នុងស្រុកព្រៃឈរ

(កំពង់ចាម) ៖ នារសៀលថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានដឹកនាំក្រុមការងារ អញ្ជើញចុះពិនិត្យការស្ថាបនាស្តារឡើងវិញ នូវហេដ្ឋារចនាសម្ព័ន្ធមួយចំនួន រួមមាន: ផ្លូវក្រាលកៅស៊ូ ផ្លូវបរតុង ស្ពាន លូ ស្ថិតក្នុងស្រុកព្រៃឈរ ដែលជាចំណងដៃដ៏ថ្លៃថ្លារបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីបម្រើឲ្យសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ ស្របតាមបរិបទ ប្រទេសជាតិ មានសុខសន្តិភាព និងការអភិវឌ្ឍឥតឈប់ឈរ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *