ព័ត៌មានជាតិ

ក្រុមការងារបច្ចេកទេសនៃក្រសួងធនធានទឹក និងឧតុនិយមរាយការណ៍ពីវឌ្ឍនភាពនៃការអនុវត្តការងារការពារច្រាំងទន្លេដែលប្រឈមនឹងការបាក់ស្រុត ក្នុងភូមិសាស្ត្រខេត្តត្បូងឃ្មុំ

(ត្បូងឃ្នុំ) ៖ នៅថ្ងៃពុធ ៥រោច ខែកត្ដិក ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ក្រុមការងារបច្ចេកទេសនាយកដ្ឋានជលសាស្ត្រ និងការងារទន្លេ នៃក្រសួងធនធានទឹក និងឧតុនិយម បានរាយការណ៍ពីវឌ្ឍនភាពនៃការអនុវត្តការងារការពារច្រាំងទន្លេដែលប្រឈមនឹងការបាក់ស្រុតនៅតាមដងទន្លេមេគង្គ ក្នុងភូមិសាស្ត្រស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។

បើតាមរបាយការណ៍របស់ក្រុមការងារបច្ចេកទេសបានឱ្យដឹងថា៖

១)ការងារការពារច្រាំងទន្លេមេគង្គ ដោយប្រើប្រាស់បាវប្រភេទGeotextile បាញ់ខ្សាច់បញ្ចូល ប្រវែង ១៣២៥ម៉ែត្រ ស្ថិតនៅភូមិក្រូចឆ្មារលើ និងភូមិដើមជ្រៃ ឃុំក្រូចឆ្មារ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ គិតត្រឹមខែវិច្ឆិកា ឆ្នាំ២០២៤នេះ សម្រេចបានប្រវែង ១២៨៥ម៉ែត្រ ស្មើនឹង៩៧% ដែលការងារនេះបានចាប់ផ្តើមកាលពីខែកញ្ញា ឆ្នាំ២០២៤ ហើយគ្រោងនឹងបញ្ចប់នៅក្នុងសប្តាហ៍នេះ ។

២)ការងារការពារច្រាំងទន្លេមេគង្គ ដោយប្រើប្រាស់បាវប្រភេទ Geotextile បាញ់ខ្សាច់បញ្ចូល ប្រវែង ១១៨០ម៉ែត្រ ស្ថិតនៅភូមិ៥ និងភូមិ៦ ឃុំរការខ្នុរ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ គិតមកដល់ពេលនេះ សម្រេចបានប្រវែង ១៦៣ម៉ែត្រ ដែលការងារនេះបានចាប់ផ្ដើមកាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៤ ហើយគ្រោងនឹងបញ្ចប់នៅអំឡុងខែមករា ឆ្នាំ២០២៥ខាងមុខ៕

DCIM100MEDIADJI_0315.JPG

DCIM100MEDIADJI_0324.JPG
DCIM100MEDIADJI_0320.JPG
DCIM100MEDIADJI_0323.JPG

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *