ព័ត៌មានជាតិ

សម្ដេចធិបតី ហ៊ុន ម៉ាណែត ៖វិនិយោគលើចំណេះដឹង ទើបអាចទាក់ទាញអ្នកវិនិយោគកាន់តែច្រើន

(ភ្នំពេញ) ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានថ្លែងថា សម្រាប់ប្រទេសនីមួយៗ មានមូលដ្ឋានមនុស្សកាន់តែច្រើន និងកម្រិតចំណេះដឹងកាន់តែខ្ពស់ ដោយបង្កើនភាពម្ចាស់ការ និងឯករាជ្យ ដោយមានធនធានច្រើន គឺអាចកំណត់ទិសដៅនៃសកម្មភាពអាចដោះស្រាយបញ្ហាដោយខ្លួនឯង។

សម្តេចធិបតីនាយករដ្ឋមន្ត្រី ថ្លែងបន្តថា មូលដ្ឋានសម្រាប់អភិវឌ្ឍន៍ប្រទេសឱ្យកាន់តែទំនើប និងប្រកួតប្រជែង ពីព្រោះសភាពការណ៍ពិភពលោកដើរលឿនណាស់ មិនថាការប្រកួតប្រជែងពាណិជ្ជកម្ម សេដ្ឋកិច្ច និងភូមិសាស្ត្រនយោបាយ ជាពិសេសការប្រកួតប្រជែងកាន់តែលឿនជាងនេះ។ ដូចនេះ ប្រទេសនីមួយៗត្រូវមានសមត្ថភាពប្រកួតប្រជែង ដើម្បីទាក់ទាញអ្នកវិនិយោគឱ្យបានកាន់តែច្រើន។

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានថ្លែងដូចនេះ នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្នុងឱកាសអញ្ជើញចែកសញ្ញាបត្រនិស្សិតសាកលវិទ្យាលយ័ភូមិន្ទភ្នំពេញ នៅសាលមហោស្រពកោះពេជ្រ ក្នុងរាជធានីភ្នំពេញ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *