(ព្រៃវែង) ៖ នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម សួន សុម៉ាលីន អភិបាល នៃគណ: អភិបាលខេត្តព្រៃវែង បានអញ្ជើញចូលរួមទស្សនកិច្ចពិនិត្យលើលទ្ធផលនៃការអនុវត្តកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ និងកម្មវិធីជាតិជំនួយសង្គមផ្នែកបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសសម្រាប់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារដោយរងហានិភ័យ ស្ថិតនៅក្នុងឃុំបាបោង ស្រុកពាមរក៍ និងចុះត្រួតពិនិត្យលើការសិក្សាជំនាញផ្ទាល់ នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រៃវែង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ជា សុមេធី រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដោយមានការចូលរួមពី អង្គការ Unicef និង World Food Program ។
ក្នុងនោះផងដែរក៏មានការអញ្ជើញចូលរួមពី÷ ឯកឧត្តម លោកជំទាវ ប្រតិភូអមដំណើរឯកឧត្តមរដ្ឋមន្ត្រី ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត លោក លោកស្រី នាយកនាយករងរដ្ឋបាលសាលាខេត្ត លោកអភិបាលស្រុកពាមរក៍ និងប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធមួយចំនួនផងដែរ។