ព័ត៌មានជាតិ

សាលាមត្តេយ្យសិក្សាធនធាន បណ្ឌិត ភីតថឺ លីណា ស្នាយពល បាននឹងកំពុងទាក់ទាញចំណាប់អារម្មណ៍ដល់ប្រជាពលរដ្ឋជាពិសេស ក្មេងៗ កុមារា កុមារី បានមកចូលរៀន យ៉ាងច្រើនពីមួយឆ្នាំទៅមួយឆ្នាំ

(ព្រៃវែង) ៖ ឯកឧត្តម សួន សុម៉ាលីន អភិបាល នៃគណ:អភិបាលខេត្តព្រៃវែងនេះបើតាមការបញ្ជាក់របស់លោកស្រី ឯក សុវណ្ណារ៉ា នាយិកាសាលាមត្តេយ្យសិក្សាធនធាន បណ្ឌិត ភីតថឺ លីណា ស្នាយពលបានឲ្យដឹងនៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ កន្លងទៅនេះ សាលាមត្តេយ្យរបស់រដ្ឋនេះស្ថិតនៅស្រុកពារាំង ខេត្តព្រៃវែង ក្នុងសាលានេះមានសិស្ស ចំនួន២៩៣ នាក់ ស្រីចំនួន ១៣៣ នាក់ និងបុគ្គលិក ១០ នាក់ អ្នកគ្រូចំនួន ៧ គ្រូកិច្ចជាប់កិច្ចសន្យាចំនួន ៧ នាក់ ដោយបែងចែកជាបីកម្រិត មានកម្រិតទាប មធ្យម និងកម្រិតខ្ពស់ ដោយទទួលសិស្សចូលរៀនចាប់ពីអាយុ ៣ រហូតដល់ ៥ ឆ្នាំ។

ការរៀបចំតុបតែងសោភ័ណ្ឌភាព បានធ្វើឲ្យមានភាពស្រស់ស្អាតនៅក្នុងសាលាមត្តេយ្យសិក្សាធនធាន បណ្ឌិត ភីតថឺ លីណា ស្នាយពលនេះ គឺបាន តាមរយៈការជួយជ្រុំជ្រែងណែនាំចង្អុលបង្ហាញពីគ្រប់លំដាប់ថ្នាក់ ជាពិសេសគឺលោក បណ្ឌិត ភីតផល្លី និងលោកស្រី ដែលជាអ្នកឧបត្ថម្ភគាំទ្រ មានទាំងសម្ភារៈក្មេងលេង ជាច្រើន រៀបចំតុបតែងធ្វើឲ្យសាលាបានស្អាតទាំងបរិស្ថានល្អផងដែរ ។

ជាមួយគ្នានោះផងដែរអាណាព្យាបាលសិស្សានុសិស្សដែលបាននាំកូនមករៀននៅក្នុងសាលាមត្តេយ្យសិក្សាធនធាន បណ្ឌិត ភីតថឺ លីណា ស្នាយពល នេះក៏បានលើកឡើងផងដែរថា កូនគាត់បានមករៀននៅទីនេះ គឺសប្បាយចិត្តចង់មករៀនហើយ ចង់មកទៀត ចំណែកឯ បញ្ញាស្មារតី ចំណេះដឹងរបស់គាត់ក៏មានការីកចម្រើនផងដែរ ព្រោះថានៅក្នុងសាលានេះអ្នកគ្រូៗបានខិតខំយកចិត្តទុកដាក់បង្រៀនកូនគាត់បានយ៉ាងល្អហើយម្យ៉ាងទៀតនោះសាលានេះក៏មានសោភ័ណភាពស្អាត អនាម័យល្អ ដែលធ្វើឲ្យទឹកចិត្តកូនៗរបស់គាត់ចង់មករៀនមិនដែលខាននោះទេ។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *