ព័ត៌មានជាតិ

រថយន្ត២គ្រឿង​បុកគ្នា​ លេីផ្លូវល្បឿនលឿនចន្លោះគីឡូម៉ែត្រ​លេខ៩២+៧០០​ បណ្ដាលឲ្យ​មនុស្សស្លាប់​ម្នាក់​នឹងរបួសច្រេីននាក់!

(កំពង់ស្ពឺ) ​៖​ នៅ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​រសៀល​ថ្ងៃ​ទី​២៦ ខែវិច្ឆិកា​​​​​​​​​​​​ ​ឆ្នាំ២​០​២៤​នេះ មានករណី​គ្រោះថ្នាក់​ចរាចរណ៍​ នៅ​ចំណុច​ផ្លូវ​ល្បឿនលឿន​ ចន្លោះគីឡូម៉ែត្រលេខ 92+​70​0 ស្ថិត​នៅ​ភូមិ​ទី៦ ឃុំ​យាយម៉ៅពេជ្រនិល ស្រុក​ភ្នំ​ស្រួច​ ខេត្ត​កំពង់​ស្ពឺ​ ។
​មានរថយន្ត​ ០១គ្រឿង​ ម៉ាក​ Lexus RX300 ពណ៌ប្រផេះ ស្លាក​លេខ​ ភ្នំពេញ​2L-0205 បើកបរដោយឈ្មោះ ជឹម សុភ័ស្ស​ ភេទប្រុស​ អាយុ​៣៥ឆ្នាំ រស់នៅ​ភូមិចំពុះក្អែក ​សង្កាត់ព្រែកថ្មី​ ខណ្ឌច្បារអំពៅ​ អ្នករួមដំណើរម្នាក់ឈ្មោះ KAW SHONE GYI ភេ​ទស្រី​ អាយុ​២៨ឆ្នាំ ជន​ជាតិ មីយ៉ាន់ម៉ា ស្នាក់នៅភ្នំពេញ បេីក​បរ​ មក​ពី​ទិស​ខាង​កើ​ត​ ឆ្ពោះ​ទៅទិសខាងលិច​ ក្នុងគន្ល​ងផ្លូវធម្មតា​ ( ភ្នំពេញ​ ទៅ​ ព្រះសី​ហនុ​ ) មក​ដល់​ចំណុ​ច​ខាងលើមាន​ការដ្ឋានជួសជុលផ្លូវខាងមុខក៏បានងាក​ចូលគន្លងវ៉ាជែង ហើ​​យក៏ត្រូវ​រថយន្ត​០១គ្រឿង FOR​D RANGER ពណ៌​ស ស៊េរីឆ្នាំ​២០២៤ ស្លាក​លេខ​ភ្នំពេញ​2BY-3110 បេីក​បរ​ដោយឈ្មោះ​ លុក ចិន្តា​ ភេទប្រុស​ អាយុ​៣១ឆ្នាំ រស់នៅ​ភូមិ​ត្នោត​ជ្រុំ សង្កាត់​ព្រែកថ្មី ខណ្ឌច្បារអំពៅ​ ​អ្នក​រួមដំណើរម្នាក់ឈ្មោះ N​OG CH​EE HOU ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិ​ម៉ាឡេស៊ី​ ស្នាក់នៅភ្នំពេញ បានបុកជាមួយរថយន្ដ​ Le​xus ពីចំហៀងខាងឆ្វេង​ផ្នែក​ខាងក្រោយ ដែល​កំពុង​បើកបរស្របទិស​គ្នា។
ក្នុងហេតុការណ៍គ្រោះថ្នាក់ខាងលេី​ បានបណ្តាល​ឲ្យគ្រោះ​ថ្នាក់មនុស្សស្លាប់​០១នាក់​ ប្រុស (​ជឹម សុភ័ស្ស នៅកន្លែងកើតហេតុ)ខូ​ចខាត​រថយន្ត​ទាំងពីរ​ បច្ចុប្បន្ន​សមត្ថកិច្ច​នគរបាល​ចរាច​រណ៍​ បានជួយអន្ដរាគមន៍​ស​ម្រួល​យកវត្ថុតាងទាំងពីរ​មកកាន់​អធិការ​ដ្ឋាន​នគរ​បា​ល​ស្រុក​ភ្នំស្រួច​ ដេីម្បី​បន្ដនីតិវិធី​៕សហការី

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *