(បាត់ដំបង) ៖ នៅរសៀលថ្ងៃទី ០៥ ខែ ធ្នូ ឆ្នាំ ២០២៤ ឯកឧត្តម ឧត្តមសេនីយ៍ឯក តាំន់ សំណាង អគ្គស្នងការរងនគរបាលជាតិតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនៃអគ្គស្នងការដ្ឋាននគរបាលជាតិ ឯកឧត្តម ធូ ភា អភិបាលរងនៃគណៈអភិបាលខេត្តបាត់ដំបង តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង អញ្ជេីញ ជាអធិបតី ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផល ការងារឆ្នាំ២០២៤និងលើកទិសដៅការងារឆ្នាំ ២០២៥និងប្រកាសផ្ទេរភារកិច្ចតែងតាំងមុខតំណែង និងបំពាក់ ឋានន្តរសក្តិដល់នាយនគរបាលជាតិ។
ក្នុងពិធីនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តម លោក ជាប្រតិភូអមដំណេីរ លោកស្រីតំណាងប្រធានសាលាដំបូងខេត្តបាត់ដំបង លោកព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង លោកប្រធាន ពន្ធនាគារខេត្តបាត់ដំបង លោកមេបញ្ជាការកងរាជអាវុធហត្ថខេត្តបាត់ដំបង លោកមេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងបាត់ដំបង លោកអភិបាលស្រុកភ្នំព្រឹក លោកអភិបាលរងស្រុកបាណន់ និងកងកម្លាំងនគរបាលចំណុះស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង៕ដោយព្រំ ហន!