(ព្រះសីហនុ) ៖ រសៀលថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញស្តាប់ការធ្វើបទបង្ហាញរបស់ក្រុមហ៊ុន អ៉ីដតខូ (ខេមបូឌា) ខូអិលធីឌី ស្តីពីលទ្ធផលនៃការចុះពិនិត្យទីតាំងស្នើសុំសាងសង់ស្ថានីយ៍អង់តែនសង់ផ្ទាល់ដី ចំនួន ៩ទីតាំង ក្នុងភូមិសាស្ត្រក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។