ខេត្តព្រៃវែង : ថ្ងៃពុធ ១១កើត ខែមិគសិរ ឆ្នាំរោងឆស័ក ពុទ្ធសករាជ ២៥៦៨ត្រូវនឹងថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤នេះ ឯកឧត្តម សួន សុម៉ាលីន អភិបាល នៃគណៈអភិបាលខេត្តព្រៃវែង បានអញ្ជើញជួបសំណេះសំណាលជាមួយគ្រូបង្វឹក គ្រូជំនួយ និងកីឡាករខេត្តព្រៃវែង ដែលត្រូវចូលរួមប្រកួតកីឡាបាល់ទះជ្រើសរើសជើងឯកថ្នាក់ជាតិ និងដណ្ដើមពានរង្វាន់ សម្ដេចក្រឡាហោម ស ខេង ដែលប្រព្រឹត្តទៅនៅតារាងបាល់ទះ ស្នងការនគរបាលខេត្តកណ្ដាល។
ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមអភិបាលខេត្ត ក៏បាននាំយកសម្ភារៈមួយចំនួនរួមមាន៖ ទឹកបរិសុទ្ធអារុណា ចំនួន៥០កេស ភេសជ្ជៈចំនួន ៣០កេស និងថវិកា ៥លានរៀល ជូនដល់គ្រូបង្វឹក គ្រូជំនួយ និងកីឡាករ មកពីខេត្តព្រៃវែងផងដែរ។
ដោយមានការអញ្ជើញចូលរួមពីសំណាក់: ឯកឧត្តមអភិបាលរងខេត្ត លោកនាយក នាយករងរដ្ឋបាលសាលាខេត្ត ស្នងការនគរបាលខេត្ត ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត នាយកទីចាត់ការ ប្រធានអង្គភាពសាលាខេត្ត និងមន្ត្រីពាក់ព័ន្ធមួយចំនួនផងដែរ។