ព័ត៌មានជាតិ

អភិបាលខេត្តព្រៃវែង និងលោកជំទាវ អញ្ជើញចូលរួមក្នុងពិធី រាប់បាត្រ ប្រគេនសាដកព្រះសង្ឃ និងវេរចង្ហាន់ថ្ងៃត្រង់ ក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីមា ពុទ្ធាពិសេក និងសម្ពោធឆ្លងសមិទ្ធផលនានា ក្នុងស្រុកបាភ្នំ

(ព្រៃវែង) ៖ នាព្រឹកថ្ងៃអាទិត្យ ១៤រោច ខែមិគសិរ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤នេះ ឯកឧត្តម សួន សុម៉ាលីន អភិបាល នៃគណ:អភិបាលខេត្តព្រៃវែង និងលោកជំទាវ បានអញ្ជើញចូលរួមក្នុងពិធី រាប់បាត្រ ប្រគេនសាដកព្រះសង្ឃ និងវេរចង្ហាន់ថ្ងៃត្រង់ ក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីមា ពុទ្ធាពិសេក និងសម្ពោធឆ្លងសមិទ្ធផលនានា នៅវត្តស្វាយកាឡី ស្ថិតនៅភូមិកាឡីត្បូង ឃុំស្ពឺ(ក) ស្រុកបាភ្នំ ខេត្តព្រៃវែង។

ក្នុងពិធីនេះដែរក៏មានការអញ្ជើញចូលរួមពី÷ ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត លោក លោកស្រី នាយក នាយករងរដ្ឋបាលសាលាខេត្ត ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត មេបញ្ជាការកងកម្លាំងទាំងបី អភិបាលក្រុង ស្រុក នាយកទីចាត់ការ ប្រធានអង្គភាពសាលាខេត្ត ប្រធានអង្គភាពពន្ធនាគារ ប្រធានសភាពាណិជ្ជកម្មខេត្ត សាខាគយ និងរដ្ឋាករខេត្ត សាខាការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំខេត្ត សាខាកាកបាទក្រហមខេត្ត មន្ត្រីរាជការសាលាស្រុក មេឃុំ មេភូមិ គណៈកម្មការអាចារ្យវត្ត តាជី យាយជី និងពុទ្ធបរិស័ទដែលអញ្ជើញមកពីទីជិត ទីឆ្ងាយជាច្រើនរូបផងដែរ។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *