ករណីបង្ក្រាបក្រុងក្មេងទំនើង នៅខេត្តព្រៃវែង
នៅម៉ោង១៥និង៤០នាទីថ្ងៃទី៣០ ខែធ្នូ ២០២៤ កម្លាំងមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើស និងកម្លាំងមូលដ្ឋាន អ.ហ ស្រុកពាមរក៏ ដឹកនាំដោយ លោកវរសេនីយីទោ ផាត់ សុជោត ប្រធានមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើស ចុះបង្ក្រាបក្រុមក្មេងទំនើង១ក្រមមានឈ្មោះ(ក្រុមP.S) ដែលបានបង្កករណី ហឹង្សាដោយចេតនា នៅចំណុចភូមិឧត្តម ឃុំព្រែកខ្សាយ”ក” ស្រុកពាមរក៍ ខេត្តព្រៃវែង។
👉ឃាត់ខ្លួនបានចំនួន០៦ នាក់៖
១/ឈ្មោះ មួន សាមីន ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរ មិនពិតប្រាកដ រស់នៅភូមិ ភូមិអ្នកលឿង ឃុំ
អ្នកលឿង ស្រុកពាមរក៍ ខេត្តព្រៃវែង
២/ឈ្មោះ អុី រតន:រាជ ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរ មិនពិតប្រាកដ រស់នៅភូមិ ព្រែកធំ ឃុំអ្នកលឿង ស្រុក ពាមរក៍ ខេត្តព្រៃវែង
៣/ឈ្មោះ ងេន អាទិត្យរ៉ាយុទ្ធ ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរ សិស្ស រស់នៅភូមិ ព្រែកខ្សាយ ឃុំព្រែកខ្សាយ’ក’ ស្រុកពាមរក៍ ខេត្តព្រៃវែង
៤/ឈ្មោះ ប៊ុន សុខឡេង ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរ សិស្ស រស់នៅភូមិ ជយ័ឧត្តមបឹងខ្ទុម ឃុំព្រែកខ្សាយ’ក’ ស្រុកពាមរក៍ ខេត្តព្រៃវែង
៥/ឈ្មោះ ប៊ុត តុលា ភេទប្រុស អាយុ២២ឆ្នាំ មុខរបរ កម្មករ រស់នៅភូមិអ្នកលឿង ឃុំអ្នកលឿង ស្រុកពាមរក៍ ខេត្តព្រៃវែង
៦/ឈ្មោះ ណាល់ សំអូន ភេទប្រុស អាយុ២០ឆ្នាំ មុខរបរ កម្មករ រស់នៅភូមិ ឧត្តម ឃុំព្រែកខ្សាយ”ក” ស្រុកពាមរក៍
ខេត្តព្រៃវែង ។
👉ចាប់យកវត្ថុតាងរួមមាន ៖
-កាំបិតបុ័ងតោ ចំនួន០១
-ម៉ូតូ ចំនួន០១គ្រឿង
-ទូរសព្ទ័ដៃចំនួន០៤
បច្ចប្បន្ន ជនសង្ស័យ រួមនិងវត្ថុតាង ឃាត់ខ្លួននៅ អ.ហ ខេត្ត ដើម្បី បន្តនិតិវិធី ។