(បាត់ដំបង) ៖ នៅព្រឹកថ្ងៃ ទី២៣ ខែធ្នូ ឆ្នាំ២០២៤ លោកឧត្តម សេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានអញ្ជើញចូលរួម និងដឹកនាំកម្លាំងនគរបាលខេត្ដ ការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ ក្នុងពិធីសំណេះសំណាល និងសម្ពោធដាក់អោយប្រើប្រាស់ជាផ្លូវការអគារសាលប្រជុំសាលាអនុគណស្រុកបាណន់ ព្រមទាំងឆ្លងសមិទ្ធផលនានាក្នុងវត្តគិរីបញ្ចាបុប្ផារាម ហៅវត្តបាណន់ ស្ថិតនៅភូមិបាណន់ ឃុំកន្ទឺ២ ស្រុកបាណន់ ខេត្តបាត់ដំបង។។
ពិធីនេះស្ថិតក្រោមអធិបតីភាព ឯកឧត្តមសន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកបាណន់ ខេត្តបាត់ដំបង ។
ក្នុងពិធីនេះមានការនិមន្ត និងអញ្ជើញចូលរួមពីព្រះសង្ឃ តាជី យាយជី ឯកឧត្តម លោកជំទាវ លោក លោកស្រី មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ សិស្សានុសិស្ស ប្រជាពលរដ្ឋយ៉ាងច្រេីនកុះករ៕ដោយព្រំ ហន!