ខេត្តព្រៃវែង ៖ នាព្រឹកថ្ងៃសៅរ៍ ទី០៩ ខែវិច្ឆិកា ឆ្នាំ២០២៤រដ្ឋបាលខេត្តព្រៃវែង បានរៀបចំទិវាខួបអនុស្សាវរីយ៍លើកទី៧១ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា ឆ្នាំ១៩៥៣ – ៩ វិច្ឆិកា ឆ្នាំ២០២៤ និងថ្ងៃកំណើតនៃកងយោធពលខេមរភូមិន្ទ ឆ្នាំ២០២៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម សួន សុម៉ាលីន អភិបាល នៃគណៈអភិបាលខេត្តព្រៃវែង ដែលពិធីនេះប្រារព្ធធ្វើឡើងនៅសួនច្បារសម្តេចអគ្គមហាធម្មពោធិសាល ជា សុីម (ស្តូប) ស្ថិតក្នុងសង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង។
ទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា នេះដែរនឹងប្រារព្ធធ្វើឡើងក្នុងន័យរម្លឹកនូវឧបការៈគុណដ៏ឧត្តុងឧត្តមថ្លៃថ្លាបំផុត របស់ព្រះករុណាព្រះបាទ សម្ដេច ព្រះនរោត្តម សីហនុ ព្រះវររាជបិតា ឯករាជ្យជាតិ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ “ព្រះបរមរតនកោដ្ឋ” ដែលព្រះអង្គជាព្រះបិតាសន្តិភាពបានបង្រួបបង្រួម និងផ្សះផ្សារជាតិកម្ពុជាទាំងមូលនឹងដណ្ដើមបានទាំងស្រុងនូវឯករាជ្យជាតិជូនជាតិមាតុភូមិពេញបរិបូណ៌ពីអាណានិគមនិយមបារាំងវិញ នាថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣។
ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្ត លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្តមប្រធានសាលាដំបូងខេត្ត ឯកឧត្តមព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត លោក លោកស្រី នាយក នាយករងរដ្ឋបាលសាលាខេត្ត កងកម្លាំងទាំងបី ប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត នាយកទីចាត់ការ អង្គភាពចំណុះរដ្ឋបាលខេត្ត អភិបាលក្រុង ស្រុក នាយក នាយិកាសាលា យុវជន សសយក យុវជន កាកបាទក្រហម យុវជន កាយរិទ្ធិ គរុសិស្ស តំណាងសហគ្រិនផងដែរ។