(ព្រៃវែង) ៖ រសៀលថ្ងៃព្រហស្បតិ៍ ៤រោច ខែមិគសិរ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤
ឯកឧត្តម សួន សុម៉ាលីន អភិបាល នៃគណៈអភិបាលខេត្តព្រៃវែង បានអញ្ជើញចុះត្រួតពិនិត្យវឌ្ឍនភាពដំណើរការនៃការសាងសង់ សួនតេជោ សន្តិភាព ដែលស្ថិតនៅក្នុងសង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង។
ដោយមានការអញ្ជើញចូលរួមអមដំណើរពី៖ ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត ប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ អភិបាលក្រុង នាយកទីចាត់ការចំណុះសាលាខេត្ត ចៅសង្កាត់កំពង់លាវ និងតំណាងអ្នកទទួលការសាងសង់ សួនតេជោ សន្តិភាពផងដែរ។