ព័ត៌មានជាតិ

មេបញ្ជាការ អាវុធហត្ថខណ្ឌព្រែកព្នៅ បន្តឧបត្ថម្ភអំណោយជូនដល់គ្រួសារ លោកមេបញ្ជាការរងខណ្ឌ ដែលមានជីវភាពខ្វះខាត!

(ភ្នំពេញ) ៖ នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤ លោកវរសេនីយ៍ឯក ភួង សុភី មេបញ្ជាការ មូលដ្ឋានអាវុធហត្ថខណ្ឌព្រែកព្នៅ បន្តឧបត្ថម្ភអំណោយ ជូនដល់គ្រួសារ លោកអនុសេនីយ៍ឯក អ៊ុង​ វិបុល​ ​មេបញ្ជាការ​រង​ខណ្ឌ​ ដែលកូនស្រីរបស់លោកមានជំងឺប្រចាំកាយ កំពុងសម្រាកព្យាបាលនៅគេហដ្ឋាន ហើយកំពុងតែមានជីវភាពខ្វះខាត។ អំណោយដែល លោកមេបញ្ជាការខណ្ឌ បានឧបត្ថម្ភរួមមាន៖ ថវិកាចំនួន ២,០០០,០០០ រៀល ទឹកសុទ្ធ ភេសជ្ជៈ ៤កេស, អង្ករ ០២ការុង៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *