(ភ្នំពេញ) ៖ បុរសម្នាក់ ឈ្មោះ ទ្រយ កុសល ភេទប្រុស អាយុ ៥០ឆ្នាំមុខរបរ សន្តិសុខ ដែលត្រូវបានជនសង្ស័យឈ្មោះ អ៊ុង វណ្ណា ភេទប្រុស អាយុ ៤៧ឆ្នាំ ធ្លាប់ជាសន្តិសុខជាមួយគ្នាតែត្រូវថៅកែដេញចេញប្រហែលមួយខែមុន បានយកកាំបិតចុងស្រួចចាក់ធ្លាយពោះ គួរឲ្យរន្ធត់ នៅចំណុចស្ថានីយ៍ប្រេងឥន្ធនៈ PTT ស្ថិតនៅភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ កាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤ ពេលនេះបានស្លាប់បាត់បង់ជីវិត បន្ទាប់ពីគ្រូពេទ្យព្យាយាមសង្គ្រោះអស់ពីលទ្ធភាព រយៈពេល១សប្តាហ៍ ខណៈជនដៃដល់ កំពុងឋិតក្នុងពន្ធនាគារក្រោមការបង្ក្រាបរបស់អាវុធហត្ថរាជធានីភ្នំពេញក្នុងខណ្ឌដង្កោ។
បច្ចុប្បន្ន សមត្ថកិច្ចជំនាញនៃការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ កំពុងធ្វើរបាយការណ៍ រាយការណ៍ទៅតុលាការ ដើម្បីដាក់បន្ទុកជនសង្ស័យឲ្យបានធ្ងន់ធ្ងរបំផុតតាមកំណត់ច្បាប់៕