(ព្រៃវែង) ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ១១រោច ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤ រដ្ឋបាលខេត្តព្រៃវែង បានរៀបចំទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ១២ ធ្នូ ២០២៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្តព្រៃវែង និងជាប្រធានគណៈកម្មាធិការខេត្តប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស(គ.ខ.ប.ជ) និងលោកជំទាវ ជុន បូរ៉ានី។
ឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្តព្រៃវែង បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា បានប្តេជ្ញាចិត្តខ្ពស់ប្រឆាំងដាច់ខាតរាល់ទម្រង់នៃឧក្រិដ្ឋកម្មឆ្លងដែន ជាពិសេសអំពើជួញដូរមនុស្ស និងលើកកម្ពស់ការបង្ការទប់ស្កាត់ និងការបង្ក្រាបរាល់កលល្បិច របស់ឧក្រិដ្ឋជន បន្តអនុវត្តរាល់បទដ្ឋានដែលជាប្រយោជន៍ដល់ការលើកកម្ពស់ការគោរពសិទ្ធិ និង កិច្ចការពារសុវត្ថិភាពមនុស្សជាតិ និងបន្តយកចិត្តទុកដាក់ដោះស្រាយជីវភាពតាមរយៈការបង្កើត ការងារ មុខរបរខ្នាតតូច និងមធ្យម ការបង្កើនផលិតភាពកសិកម្ម សិប្បកម្ម ឧស្សាហកម្ម ការ បណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ដែលឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារ ជាដើម ។ ម្យ៉ាង ទៀត រាជរដ្ឋាភិបាល បានជួយគាំទ្រ ផ្គត់ផ្គង់ដល់ជនទុរគត ឬគ្រួសារក្រីក្រលំបាក និងងាយរង គ្រោះផ្សេងៗ ដែលរាជរដ្ឋាភិបាល បានចំណាយទឹកប្រាក់រាប់ពាន់លានដុល្លា ក្នុងមួយឆ្នាំៗ ដើម្បី ជួយទ្រទ្រង់ និងស្តារជីវភាព បងប្អូនប្រជាពលរដ្ឋ ដែលជួបការលំបាក និងរក្សាស្ថេរភាពម៉ាក្រូ សេដ្ឋកិច្ច និងសង្គម បានយ៉ាងល្អប្រសើរ និងដើម្បីបង្ការទប់ស្កាត់ និងកាត់បន្ថយភាពរងគ្រោះ របស់ប្រជាពលរដ្ឋ ដែលធ្វើការសម្រេចចិត្តដោយប្រថុយប្រថាន ធ្វើតាមការអូសទាញរបស់ជន ខិលខូច ដែលព្យាយាមឆក់ឱកាសកេងចំណេញ ពីស្ថានភាពដ៏លំបាករបស់ប្រជាពលរដ្ឋ ។
ឯកឧត្ដម បន្ថែមទៀតថា ការរៀបចំពិធីទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស គឺជាយុទ្ធនាការដ៏ទូលំទូលាយ សម្រាប់ផ្សព្វផ្សាយការយល់ដឹងអំពើជួញដូរមនុស្ស ផលប៉ះពាល់ និងអំពីកិច្ចខិតខំប្រឹងប្រែង និង ការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល ក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សប្រចាំឆ្នាំ ក៏ដូចជា វេទិកាអំពាវនាវដល់ជនរួមជាតិ និងសហគមន៍អន្តរជាតិឲ្យចូលរួមសហការគ្នា ដើម្បីការពារសន្តិ សុខ និងសុវត្ថិភាពមនុស្សជាតិពីអំពើជួញដូរមនុស្ស ការកេងប្រវ័ញ្ច និងការរំលោភបំពានគ្រប់រូប ភាព ទៅលើមនុស្ស ទាំងក្មេង ចាស់ បុរស ស្ត្រី និងកុមារ ។
ឯកឧត្ដម សូមកោតសរសើរចំពោះគ្រប់កិច្ចខិតខំប្រឹងប្រែង របស់ថ្នាក់ដឹកនាំ និងមន្ត្រីគ្រប់លំដាប់ថ្នាក់ អង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក ព្រមទាំងវិស័យ ឯកជនទាំងឡាយ ដែលតែងបានប្រឹងប្រែងរួមគ្នាជម្នះដោះស្រាយបញ្ហាចំពោះមុខដោយមិនខ្លាច នឿយហត់ ពុះពារប្រឆាំងដាច់ខាតទៅនឹងសកម្មភាពរបស់ឧក្រិដ្ឋជន ស្របទៅតាមទិសដៅនៃ គោលនយោបាយជាតិ និងការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល ។ ជាការពិតណាស់ ប្រសិនបើមិន មានការប្រឹងប្រែងទេនោះ អំពើជួញដូរមនុស្ស អំពើកេងប្រវ័ញ្ច រំលោភបំពាន នឹងកាន់តែសកម្ម កាន់តែឃោរឃៅ និងរីករាលដាល និងធ្វើឱ្យស្ថានភាពរឹតតែអាក្រក់ជាងនេះទៅទៀត។ ពេលនោះ នឹងមានប្រជាពលរដ្ឋកាន់តែច្រើននឹងជួបគ្រោះមហន្តរាយហើយសង្គមជាតិ នឹងមិនមានសេចក្តីសុខ និងស្ថេរភាពបានឡើយ ។ យើងមិនត្រូវអនុញ្ញាតឲ្យជនល្មើស ធ្វើសកម្មភាពតាមអំពើចិត្ត ដើម្បី តែផលប្រយោជន៍ខ្លួនបែបនេះឡើយ ហើយត្រូវតែអនុវត្តនីតិវិធី ផ្តន្ទាទោសតាមច្បាប់ដែលបាន កំណត់ឱ្យបានត្រឹមត្រូវ ។
លោកស្រី ឡុង គន្ធា អភិបាលរងខេត្ត និងជាប្រធានលេខាធិការដ្ឋានប្រយុទ្ធ ប្រឆាំងអំពើជួញដូរមនុស្ស
បានលើកឡើងថា ទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ១២ ធ្នូ គឺជាយុទ្ធនាការដ៏ធំមួយ ដែលត្រូវ បានប្រារព្ធធ្វើឡើង ដើម្បីផ្សព្វផ្សាយការយល់ដឹង អំពី អំពើជួញដូរមនុស្ស ដែលបាននិងកំពុង តែរីកដុះដាលពីតំបន់មួយទៅតំបន់មួយហើយ និងកំពុងតែបំផ្លាញយ៉ាងធ្ងន់ធ្ងរកម្លាំងពលកម្ម និងបញ្ញាញាណដ៏មានសក្តានុពលហើយបង្កើតជាបញ្ហាក្នុងសង្គម និងក្លាយជាឧបសគ្គរារាំង ដល់គោលដៅអភិវឌ្ឍ ដែលកំណត់ក្នុងទស្សនវិស័យនៃគោលនយោបាយជាតិបញ្ចកោណ ដំណាក់កាលទី១ របស់ព្រះរាជាណាចក្រកម្ពុជា។
លោកស្រី បញ្ជាក់ថា លេខាធិការ ដ្ឋានប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្ត នៅតែយកចិត្តទុកដាក់កាន់តែខ្លាំងក្លាក្នុងការ ការពារប្រជាពលរដ្ឋពីភាពរងគ្រោះទាំងឡាយដោយឧក្រិដ្ឋកម្មជួញដូរមនុស្ស ដែលបានបង្កឲ្យ មានវិនាសកម្ម ជាថ្មីដល់មនុស្សជាតិ ហើយបាននិងកំពុងក្លាយជាទាសភាពសម័យទំនើបគួរ អោយភ័យខ្លាច និងស្អប់ខ្ពើម៕