ព័ត៌មានជាតិ

មហាព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​ ថ្ងៃបេីកការដ្ឋានស្ថាបនាព្រែកជីកហ្វូណនតេជោ នារាត្រី ថ្ងៃទី៥ សីហា នៅក្នុងក្រុងកំពង់ចាម ដ៏សែនមនោរម្យ ក្រោមម្លប់សុខសន្តិភាព

(កំពង់ចាម) ៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណ: អភិបាលខេត្តកំពង់ចាម នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ ថ្នាក់ដឹកនាំប្រកបដោយធម៌ ត្រូវបានទទួលការស្វាគមន៍យ៉ាងកក់ក្តៅ ប្រកបដោយស្នាមញញឹមពីសំណាក់បងប្អូនប្រជាពលរដ្ឋ ដែលបានមកលេងកំសាន្តក្នុងមហាព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​ ថ្ងៃបេីកការដ្ឋានស្ថាបនាព្រែកជីកហ្វូណនតេជោ នារាត្រី ថ្ងៃទី៥ សីហា ឆ្នាំ២០២៤ នៅក្នុងក្រុងកំពង់ចាម ដ៏សែនមនោរម្យ ក្រោមម្លប់សុខសន្តិភាព។

គួរជម្រាបថា នៅរាត្រីថ្ងៃនេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម និង ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត អមដំណើរដោយថ្នាក់ដឹកនាំ មន្ត្រីរាជការ អាជ្ញាធរមូលដ្ឋាន និងមន្ត្រីពាក់ព័ន្ធ បានអញ្ជើញចូលរួម ទស្សនា និងជួបសំណេះសំណាល ថតរូបអនុស្សាវរីយ៍ជាមួយបងប្អូនប្រជាពលរដ្ឋ ដែលមកពីគ្រប់ទិសទី មកលេងកំសាន្តក្នុងពិធីអាចកុំជ្រួច តាំងពីពណ៌ និងការប្រគុំតន្ត្រីខ្នាតធំ ដើម្បីអបអរសាទរ ពិធីបើកការដ្ឋានសាងសង់ “ព្រែកជីកហ្វូណនតេជោ” ដែលរៀបចំឡើងដោយរដ្ឋបាលខេត្តកំពង់ចាម៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *