(កំពង់ចាម) ៖នៅល្ងាចថ្ងៃ ទី១៥ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម និងលោកជំទាវ ព្រមទាំងបុត្រាបុត្រី អញ្ជើញអុចធូបឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធលោកយាយ យឹម គឹមអុិន បានអញ្ជើញទៅកាន់ទីឋានស្ងប់សុខ ពោលគឺព្រះនិព្វានកុំបីឃ្លៀងឃ្លាតឡើយ🙏🙏🙏
គួរបញ្ជាក់ថា លោកយាយ យឹម គឹមអុិន បានទទួលមរណភាពកាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៤ ក្នុងជន្មាយុ៩០ឆ្នាំ ដោយជរាពាធ ស្ថិតនៅគេហដ្ឋាន នារាជធានីភ្នំពេញ។ លោកយាយ យឹម គឹមអុិន គឺជាជីដូនបង្កើតលោកជំទាវ ញូង ចរិយា អ៊ុន ចាន់ដា ។