(កំពង់ចាម) ៖ ឯកឧត្ដម អ៊ុន ចាន់ដា៖ 👉ចក្ខុវិស័យ និងយុទ្ធសាស្ត្រ គឺជាកត្តាពីរមានទំនាក់ទំនងគ្នា ក្នុងការសម្រេចភាពជោគជ័យ ។ បើមានតែចក្ខុវិស័យ គ្មានយុទ្ធសាស្ត្រ នោះវាគ្រាន់តែជាក្ដីសុបិនមួយប៉ុណ្ណោះ ! ផ្ទុយមកវិញ បើមានតែយុទ្ធសាស្ត្រ គ្មានចក្ខុវិស័យ នោះវាគ្រាន់តែជាការចំណាយពេលវេលាអត់ប្រយោជន៍ ។
ការថ្លែងបែបនេះ ក្នុងកិច្ចប្រជុំសាមញ្ញលើកទី០៨ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម នៅព្រឹកថៃ្ងព្រហស្បតិ៍ ទី៩ ខែមករា ឆ្នាំ២០២៥ ក្រោមអធិបតីភាព ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្តកំពង់ចាម ស្ថិតនៅសាលប្រជុំធំសាលាខេត្ត។
កិច្ចប្រជុំនេះបានលើកយករបៀបវារៈសំខាន់ចំនួន ៥រួមមាន:
១-ពិនិត្យ និងអនុម័តសេចក្តីព្រាងកំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី០៧ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម។
២-ពិនិត្យ និងអនុម័តសេចក្តីព្រាងកំណត់ហេតុនៃកិច្ចប្រជុំវិសាមញ្ញលើកទី០២ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម។
៣-ពិនិត្យ ពិភាក្សា និងអនុម័តសេចក្ដីព្រាងរបាយការណ៍ស្តីពីការអនុវត្តការងារប្រចាំខែធ្នូ ២០២៤ និងលើកទិសដៅប្រចាំខែមករាឆ្នាំ២០២៥ របស់រដ្ឋបាលខេត្តកំពង់ចាម។
៤-ពិនិត្យ ពិភាក្សា និងអនុម័តសេចក្ដីព្រាងផែនការសកម្មភាពរយៈពេលបីខែ (មករា កុម្ភៈ
មីនា) ឆ្នាំ២០២៥ របស់រដ្ឋបាលខេត្តកំពង់ចាម។
៥-បញ្ហាផ្សេងៗ៕