ព័ត៌មានជាតិ

អភិបាលខេត្តព្រៃវែង បានអញ្ជើញចូលរួមពិធីប្រកាសដំឡើងកម្រិតច្រកទ្វារព្រំដែនអន្តរជាតិផ្លូវគោក-ផ្លូវទឹក ធឿងភឿក ស្ថិតក្នុងស្រុកហុងងឺ ខេត្តដុងថាប់ ប្រទេសវៀតណាម ទល់នឹងច្រកទ្វារព្រំដែនអន្តរជាតិកោះរកា ស្ថិតនៅក្នុងស្រុកពាមជរ

(ព្រៃវែង) ៖ នៅព្រឹកថ្ងៃសុក្រ ៤រោច ខែបុស្ស ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៧ ខែមករា  ឆ្នាំ២០២៥នេះឯកឧត្តម សួន សុម៉ាលីន អភិបាល នៃគណ:អភិបាលខេត្តព្រៃវែង បានអញ្ជើញចូលរួមពិធីប្រកាសដំឡើងកម្រិតច្រកទ្វារព្រំដែនអន្តរជាតិផ្លូវគោក-ផ្លូវទឹក ធឿងភឿក ស្ថិតក្នុងស្រុកហុងងឺ ខេត្តដុងថាប់ ប្រទេសវៀតណាម ទល់នឹងច្រកទ្វារព្រំដែនអន្តរជាតិកោះរកា ស្ថិតនៅក្នុងស្រុកពាមជរ ខេត្តព្រៃវែង។

ការរៀបចំពិធីដំឡើងកម្រិតច្រកទ្វារពំ្រដែនអន្តរជាតិផ្លូវគោក-ផ្លូវទឹក ធឿងភឿក ជាផ្លូវការនាឱកាសនេះ គឺជាសមិទ្ធផលថ្មីមួយទៀត ដើម្បីពង្រឹង និងពង្រីកទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាង ប្រទេសទាំងពីរ (កម្ពុជា-វៀតណាម) រួមជាមួយការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធត្រួតពិនិត្យការចេញចូល ឆ្លងកាត់ព្រំដែន គឺពិតជាបានចូលរួមបង្កើន ទំហំពាណិជ្ជកម្ម ការវិនិយោគ និងការដឹកជញ្ជូនទំនិញឆ្លងកាត់ព្រំដែន ការបង្កើនលំហូរភ្ញៀវ ទេសចរណ៍រវាងប្រទេសទាំងពីរ ក៏ដូចពីប្រទេសទី៣ ដែលឆ្លងកាត់ព្រំដែន ព្រមទាំងជួយសម្រួលដល់ការផ្លាស់ប្តូរទំនិញ កសិផល ការបង្កើនទំនាក់ទំនងផ្សារភ្ជាប់គ្នាទៅវិញទៅមករវាងប្រជាពលរដ្ឋផងដែរ។

ដោយមានការអញ្ជើញចូលរួមពី÷ ឯកឧត្តម សមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្តម ប្រធានសាលាដំបូងខេត្ត ឯកឧត្តម ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្ត ឯកឧត្តម លោកជំទាវ អភិបាលរងនៃគណៈអភិបាលខេត្ត នាយក នាយករងរដ្ឋបាល នាយកទីចាត់ការ ប្រធានអង្គភាព ប្រធានផ្នែកចំណុះសាលាខេត្ត មេបញ្ជាការកងកម្លាំងទាំងបី ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត អភិបាលនៃគណៈអភិបាល ស្រុកជាប់ព្រំដែន ប្រធានសភាពាណិជ្ជកម្មខេត្ត សាខាគយ និងរដ្ឋាករខេត្ត ប្រធានស្នាក់ការច្រកទ្វារព្រំដែនទាំង៦ មេឃុំកោះសំពៅ មេឃុំកោះរកា និងប្រតិភូអមដំណើរសរុបប្រមាណ ៨០រូប។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *