ព័ត៌មានជាតិ

ឯកឧត្តម សួន សុម៉ាលីន អញ្ជើញជាអធិបតីក្នុងពិធី បិទវគ្គអប់រំនយោបាយសតិអារម្មណ៍ និងបញ្ចូលសមាជិកបក្សថ្មីជាយុវជន របស់ក្រុមការងារយុវជនគណបក្សខេត្ត

ខេត្តព្រៃវែង :នៅថ្ងៃទី១២  ខែមករា  ឆ្នាំ២០២៥  ឯកឧត្តម សួន សុម៉ាលីន សមាជិកគណ:កម្មាធិការកណ្ដាល អនុប្រធានគណ:កម្មាធិការគណបក្សខេត្ត និងជាប្រធានក្រុមការងារយុវជនគណបក្សប្រជានកម្ពុជា ខេត្តព្រៃវែង បានអញ្ជើញជាអធិបតីក្នុងពិធី បិទវគ្គអប់រំនយោបាយសតិអារម្មណ៍ និងបញ្ចូលសមាជិកបក្សថ្មីជាយុវជន របស់ក្រុមការងារយុវជនគណបក្សខេត្ត នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ឃុំរោងដំរី ស្រុកបាភ្នំ ខេត្តព្រៃវែង ដោយមានការចូលរួមពីយុវជនសរុបចំនួន ៦៥៨នាក់ ស្រី ៤១១នាក់ និងបញ្ចូលសមាជិកបក្សថ្មីជាយុវជន បានចំនួន ១៧៧នាក់ ស្រី ១០៧នាក់។

សមាសភាពអញ្ជើញចូលរួមក្នុងពិធីនេះរួមមាន÷ ឯកឧត្តម លោកជំទាវ លោក លោកស្រី អនុប្រធានក្រុមការងារយុវជនគណបក្សខេត្ត លោក លោកស្រី ប្រធាន អនុប្រធានគណៈកម្មាធិការគណបក្សស្រុក ប្រធាន អនុប្រធានក្រុមការងារយុវជនគណបក្សស្រុក សមាជិក សមាជិកានៃក្រុមការងារយុវជនគណបក្សខេត្ត ស្រុក និងយុវជនសរុបប្រមាណ ៦៨៥រូប។

-អបអរសាទរ យុវជនសម័យតេជោសន្តិភាព!
-អបអរសាទរ យុវជនសម័យឌីជីថល!
🙏សូមអរគុណ សន្តិភាព🙏

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *