ព័ត៌មានជាតិ

លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី អញ្ជើញដឹកនាំកិច្ចប្រជុំសហព្រំប្រទល់ ប្រចាំឆ្នាំ២០២៤ ដើម្បីពង្រឹងវិធានការ បង្ក្រាប និងទប់ស្កាត់ បទល្មើសគ្រប់ប្រភេទក្នុងភូមិសាស្ត្រ!

(កំពង់ចាម) ៖ នៅព្រឹកថ្ងៃចន្ទ ទី២០ ខែមករា ឆ្នាំ២០២៥នេះ លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម និងលោក អូត ឈាងលី អភិបាលស្រុកបាធាយ បានដឹកនាំកិច្ចប្រជុំសហព្រំប្រទល់រវាងខេត្តនិងខេត្ត ស្រុកនិងស្រុក ឃុំនិងឃុំ ជាប់ព្រំប្រទល់ ប្រចាំឆ្នាំ២០២៤ ដើម្បីពង្រឹងវិធានការ បង្ក្រាប និងទប់ស្កាត់ បទល្មើសគ្រប់ប្រភេទក្នុងភូមិសាស្ត្រ ពិសេសបទល្មើស លួច ឆក់ ប្លន់ ការងារយុទ្ឋនាការបង្ការ បង្ក្រាប និងទប់ស្កាត់ សកម្មភាពក្មេងទំនើង និងការគ្រប់គ្រងផ្លាស់ប្ដូរព័ត៌មានមុខសញ្ញាគ្រប់ប្រភេទជាប់ព្រំប្រទល់ ។

ដោយកិច្ចប្រជុំនេះមានការចូលរួមពី លោកស្នងការរង ទទួលផែនការងារនគរបាលព្រហ្មទណ្ឌ ស្នងការរងទទួលដឹកនាំការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល លោកនាយ-នាយរងការិយាល័យ ចំណុះផែនព្រហ្មទណ្ឌ តំណាងតំបន់សឹករងស្រុក កងរាជអាវុធហត្ថស្រុក លោកអធិការ-អធិការរង និងលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាល នៃអធិការដ្ឋាននគរបាលស្រុកជើងព្រៃ ស្រុកបាធាយ កងមាស និងស្រុកស្រីសន្ធរ ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *