(ព្រះវិហារ) ៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណ: អភិបាលខេត្តកំពង់ចាម ថ្ងៃសៅរ៍ ទី២១ ខែកញ្ញា ឆ្នាំ២០២៤ ក្នុងដំណើរអញ្ជើញចុះសួរសុខទុក្ខកងទ័ព នៅកងពលតូចអន្តរាគមន៍ លេខ៦ ខេត្តឧត្តរមានជ័យ ដោយត្រូវបានធ្វើដំណើរឆ្លងកាត់ ខេត្តព្រះវិហារ ដែលអ៊ុន ចាន់ដា លោកបានបន្សល់ទុកនូវស្នាដៃជាច្រើន និងអនុស្សាវរីយ៍រាប់មិនអស់ ក្នុងនាមឯកឧត្តមជា អភិបាលរងខេត្ត ១អាណត្តិ និងជាអភិបាលខេត្ត ២ អាណត្តិ នៅលើទឹកដីដ៏ពិសិដ្ឋនេះ។
នៅព្រឹកនេះផងដែរ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានដឹកនាំ គណៈប្រតិភូខេត្ត ឆ្លៀតពេលអញ្ជើញទស្សនាតំបន់ប្រវត្តិសាស្រ្តសំខាន់ៗមួយចំនួន និងអញ្ជើញអុចធូបបូជាផ្កាភ្ញី ថ្វាយលោឪសួង និងលោកតាឌី “មេទ័ពការពារប្រាសាទព្រះវិហារ” ដើម្បីបួងសួងសុំសេចក្តីសេចក្តីចំរើន កើនកើតមានដល់ប្រមុខថ្នាក់ដឹកនាំ និងប្រជាជនខ្មែរទូទាំងប្រទេស ជាពិសេសប្រជាជនខេត្តកំពង់ចាម ដែលបាននឹងកំពុងរស់នៅយ៉ាង សុខក្សេមក្សាន្តក្រោមម្លប់សន្តិភាព។