ព័ត៌មានជាតិ

បានរៀបចំពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់រដ្ឋបាលខេត្តព្រៃវែង

(ព្រៃវែង) ៖ នៅថ្ងៃ​ចន្ទ​ ៧រោច​ ខែ​បុស្ស​ ឆ្នាំ​រោង​ ឆស័ក​ ព.ស​២៥៦៨​ ត្រូវថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥នេះ រដ្ឋបាលខេត្តព្រៃវែង បានរៀបចំពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់រដ្ឋបាលខេត្តព្រៃវែង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សួន សុម៉ាលីន អភិបាល នៃគណ:អភិបាលខេត្តព្រៃវែង និងលោក ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្ត ដែលប្រារព្ធធ្វើនៅសាលប្រជុំធំ «A» សាលាខេត្តព្រៃវែង។

ពិធីបើកសន្និបាតនេះដែរ មានការរាយការណ៍អំពី៖
-របាយការណ៍បូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់រដ្ឋបាលខេត្តព្រៃវែង និងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង ដោយលោកនាយករដ្ឋបាលសាលាខេត្ត
-របាយការណ៍បូកសរុបលទ្ធផលការងារប្រឡងប្រណាំងអនុវត្តគោលនយោបាយ “ភូមិ- ឃុំ-សង្កាត់មានសុវត្ថិភាព” ក្នុងខេត្តព្រៃវែង ដោយស្នងការដ្ឋាននគបាលខេត្ត។

បន្ទាប់មកក៏មានការធ្វើបទអន្តរាគមន៍ពីសំណាក់កងកម្លាំងប្រដាប់អាវុធ មន្ទីរ-អង្គភាព រដ្ឋបាលស្រុក រដ្ឋបាលឃុំ-សង្កាត់ ប៉ុស្តិ៍នគរបាលមួយចំនួន ដើម្បីត្រួតពិនិត្យ និងវាយតម្លៃអំពីលទ្ធផលការងារ និងការវិវឌ្ឍន៍ថ្មីៗ ដែលយើងទាំងអស់គ្នា បានខិតខំប្រឹងប្រែងសម្រេចបាន ដោយផ្អែកតាមក្របខណ្ឌនៃតួនាទីភារកិច្ចស្របតាមច្បាប់ លិខិតបទដ្ឋានគតិយុត្ត កិច្ចសហការសម្របសម្រួលរវាងស្ថាប័នថ្នាក់ជាតិ និងផ្នែកជំនាញនៅថ្នាក់ក្រោមជាតិ ព្រមទាំងការចង្អុលដឹកនាំ ជាគន្លឹះពីសំណាក់ប្រមុខរាជរដ្ឋាភិបាល។

ដោយមានការចូលរួមពី៖ ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្តម​ ប្រធាន​សាលាដំបូង​ ​ពព្រះរាជ្ញាអាជ្ញាអមសាលាដំបូងខេត្ត ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត លោកនាយក នាយករងសាលាខេត្ត កងកម្លាំងទាំងបី នាយក នាយករងទីចាត់ការ ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត និង អាជ្ញាធរក្រុង ស្រុក មេឃុំ ចៅសង្កាត់ នាយប៉ុស្តិ៍នគរបាល ឃុំ សង្កាត់ និងមន្ត្រីរាជការ សរុបប្រមាណ ៤៦២រូប។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *