ព័ត៌មានជាតិ

ថ្នាក់ដឹកខេត្តព្រៃវែង អញ្ជើញជាអធិបតីក្នុងពិធីជួប សំណេះសំណាល និងប្រគល់សម្ភារៈដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ ជូនដល់កីឡាករទូក “ង” ដែលចូលរួមក្នុងពិធីប្រណាំងទូក ក្នុងខេត្តព្រៃវែង ឆ្នាំ២០២៤

ខេត្តព្រៃវែង: រសៀលថ្ងៃទី១៥  ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម សួន សុម៉ាលីន អភិបាល នៃគណ: អភិបាលខេត្តព្រៃវែង និងលោកជំទាវជុន បូរ៉ានី និងឯកឧត្តម ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្ត  រួមជាមួយថ្នាក់ដឹកនាំខេត្ត បានអញ្ជើញជាអធិបតីក្នុងពិធីជួប សំណេះសំណាល និងប្រគល់សម្ភារៈដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ កែ សួនសុភី ស សុខា ជូនដល់កីឡាករទូក “ង” កងកម្លាំង និងអ្នកអនាម័យបរិស្ថាន ដែលចូលរួមក្នុងព្រឹត្តិការណ៍ ប្រណាំងទូក “ង” ខេត្តព្រៃវែង ឆ្នាំ២០២៤ នៅបរិវេណសាលាខេត្តព្រៃវែង។

អំណោយទាំងនោះរួមមាន÷
*សម្រាប់ទូកខ្នាតវែងចំនួន ១៨ទូក ក្នុងមួយទូកទទួលបាន:
-ថវិកាចំនួន ៥០០.០០០រៀល
-អង្ករ ២០០គីឡូក្រាម
-ទឹកសុទ្ធ ២០យួរ
-ភេសជ្ជៈ ១០កេស
-មី ០៦កេសតូច
-ត្រីខ ១០យួរ
-ទឹកត្រី ០២យួរ
-ទឹកស៊ីអុីវ ០២យួរ
-អាវ និងមួក ម្នាក់១កំប្លេរ។

*សម្រាប់ទូកខ្នាតអន្តរជាតិចំនួន ៤៧ទូក ក្នុងមួយទូកទទួលបាន:
-ថវិកាចំនួន ២៥០.០០០រៀល
-អង្ករ ១០០គីឡូក្រាម
-ទឹកសុទ្ធ ១០យួរ
-ភេសជ្ជៈ ០៦កេស
-មី ០៣កេសតូច
-ត្រីខ ០៥យួរ
-ទឹកត្រី ០១យួរ
-ទឹកស៊ីអុីវ ០១យួរ និង
-អាវ និងមួក ម្នាក់១កំប្លេរ។

ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមអភិបាលខេត្ត សូមសំណូមពរដល់កីឡាករ ចំណុះទូកទាំងអស់ សូមយកចិត្តទុកដាក់គោរពតាមបទបញ្ជាផ្ទៃក្នុងរបស់គណៈកម្មការ ក្នុងន័យប្រគួត ដើម្បីចូលរួមចំណែកធ្វើឲ្យពិធីប្រណាំងទូករបស់យើងទទួលបានជោគជ័យ ភាពថ្លៃថ្នូរ និងថែរក្សាបាននូវប្រពៃណីដ៏ល្អផូផង់របស់ជាតិយើង ព្រមទាំងសូមថ្លែងអំណរគុណផងដែរដល់ក្រុមហ៊ុន អាជីវករ និងសប្បុរសជនទាំងអស់ ដែលបានសហការជួយឧបត្ថម្ភគាំទ្រទាំងសម្ភារៈ និងថវិកាដល់រដ្ឋបាលខេត្តព្រៃវែង ក្នុងការយកចិត្តទុកដាក់លើការរៀបចំប្រណាំងទូក ង ខេត្តព្រៃវែង នាពេលនេះ។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *