(ព្រៃវែង) ឯកឧត្តម សួន សុម៉ាលីន អភិបាល នៃគណ:អភិបាលខេត្តព្រៃវែង តាងនាមក្រុមប្រឹក្សាខេត្ត គណ:អភិបាលខេត្ត កងកម្លាំងប្រដាប់អាវុធ មន្ដ្រីរាជការ និងប្រជាពលរដ្ធក្នុងខេត្តព្រៃវែង សូមអនុញ្ញាតចូលរួមសម្ដែងនូវអំណរសាទរឥតឧមា ប្រកបដោយទឹកចិត្ត និងមនោសញ្ចេតនារីករាយក្រៃលែង គោរពជូនចំពោះ លោកជំទាវបណ្ដិត ក្នុងឱកាសគម្រប់ខួបច្រើនជន្មាយុនៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥នេះ។
ក្នុងឱកាសដ៏មង្គលថ្លៃថ្លានៃខួបចម្រើនជន្មាយុ របស់លោកជំទាវបណ្ឌិត ឯកឧត្តម សួន សុម៉ាលីន អភិបាលខេត្ត និងលោកជំទាវ ជុន បូរ៉ានី សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យវត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក សូមជួយថែរក្សាការពារ និងប្រសិទ្ធពរជ័យ សិរីរីមង្គល វិបុលសុខ បវរមហាប្រសើរគោរពជូនចំពោះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អនុប្រធានអចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជា អនុប្រធានសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ និងជាអគ្គស្នងការសមាគមកាយប្ញទ្ធិនារីកម្ពុជា និងសម្តេចមហាបវរធិបតី ព្រមទាំងបុត្រា បុត្រី សូមបានប្រកបនូវ សុខភាពល្អបរិបូរណ៍ អាយុយឺនយូរ កម្លាំងខ្លាំងក្លា ប្រាជ្ញាឈ្លាសវៃ និងពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ🙏