(ព្រៃវែង) ឯកឧត្តម សួន សុម៉ាលីន អភិបាល នៃគណ:អភិបាលខេត្តព្រៃវែង តាងនាមក្រុមប្រឹក្សាខេត្ត គណ:អភិបាលខេត្ត កងកម្លាំងប្រដាប់អាវុធ មន្ដ្រីរាជការ និងប្រជាពលរដ្ធក្នុងខេត្តព្រៃវែង សូមអនុញ្ញាតចូលរួមសម្ដែងនូវអំណរសាទរឥតឧមា ប្រកបដោយទឹកចិត្ត និងមនោសញ្ចេតនារីករាយក្រៃលែង គោរពជូនចំពោះ លោកជំទាវ ក្នុងឱកាសគម្រប់ខួបច្រើនជន្មាយុនៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥នេះ។
ក្នុងឱកាសដ៏មង្គលថ្លៃថ្លានៃខួបចម្រើនជន្មាយុ របស់លោកជំទាវ ខ្ញុំបាទ និងភរិយា សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យវត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក សូមជួយថែរក្សាការពារ និងប្រសិទ្ធពរជ័យ សិរីរីមង្គល វិបុលសុខ បវរមហាប្រសើរគោរពជូនចំពោះ លោកជំទាវ កែ សួនសុភី ស សុខា ប្រធានកិត្តិយស ក្រុមការងារយេនឌ័រក្រសួងមហាផ្ទៃ និងឯកឧត្តមអភិសន្តិបណ្ឌិត ព្រមទាំងបុត្រា បុត្រី សូមបានប្រកបនូវ សុខភាពល្អបរិបូរណ៍ អាយុយឺនយូរ កម្លាំងខ្លាំងក្លា ប្រាជ្ញាឈ្លាសវៃ និងពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ🙏