(កំពង់ចាម) ៖ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម នាព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥នេះ បានដឹកនាំក្រុមការងារខេត្ត មន្ទីរអង្គភាពជំនាញ និងអាជ្ញាធរមូលដ្ឋាន អញ្ជើញចុះពិនិត្យ និងដោះស្រាយទំនាស់ដីធ្លីមួយកន្លែងរបស់ប្រជាពលរដ្ឋរស់នៅភូមិត្រពាំងបេង ឃុំបារាណ៍ ស្រកព្រៃឈរ។
បន្ទាប់មក ឯកឧត្តមអភិបាលខេត្ត បានដឹកនាំក្រុមការងារ បន្តចុះពិនិត្យ និងសិក្សាទំនាស់ដីធ្លី នៅវត្តពោយ្យារាម ស្ថិតក្នុងភូមិផ្ទះខ្ពស់ ឃុំតុងរ៉ុង ស្រុកព្រៃឈរ ដើម្បីធ្វើការដោះស្រាយឲ្យស្របទៅតាមនីតិវិធី។