ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ចាម បានដឹកនាំក្រុមការងារ បន្តអញ្ជើញចុះពិនិត្យស្ថានភាពនៃការបង្កបង្កើនផលស្រូវប្រាំង របស់បងប្អូនប្រជាកសិករ ក្មុងស្រុកបាធាយ

(កំពង់ចាម) ៖ អភិបាល នៃគណ:អភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា បន្ទាប់ពីអញ្ជើញចុះពិនិត្យផ្លូវក្រាលកៅស៊ូ នៅឃុំតាំងក្រសាំង និងសមិទ្ធផលនានានៅក្នុង វត្តព្រះវិហារ ស្ថិតក្នុងស្រុកបាធាយ នៅព្រឹកថ្ងៃសៅរ៍ទី១ ខែ ឆ្នាំដដែល ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានដឹកនាំក្រុមការងារ បន្តអញ្ជើញចុះពិនិត្យស្ថានភាពនៃការបង្កបង្កើនផលស្រូវប្រាំង របស់បងប្អូនប្រជាកសិករ ស្ថិតក្នុងឃុំតាំងក្រសាំង ស្រុកបាធាយ។

គួរបញ្ជាក់ថា ការបង្កបង្កើនផលស្រូវប្រាំងរបស់ បងប្អូនប្រជាកសិករ រស់នៅក្នុងឃុំតាំងក្រសាំង មានផ្ទៃដីប្រមាណជាង ៤.០០០ ហិចតា គឺមានដំណើរការដាំដុះល្អ ដោយសារមានការផ្គត់ផ្គង់ទឹកសម្រាប់ស្រោចស្រពគ្រប់គ្រាន់ ក្រោម ការយកចិត្តទុកដាក់ខ្ពស់ពីរាជរដ្ឋាភិបាល និងអជ្ញាធរគ្រប់ជាន់ថ្នាក់ ព្រមទាំងការចូលរួមពីបងប្អូនប្រជាពលរដ្ឋនៅក្នុងសហគមន៍។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *