ព័ត៌មានជាតិ

រដ្ធបាលខេត្តព្រះសីហនុ សូមជម្រាបជូនថា សកម្មភាព នៃការសម្អាតប្រេងដែលអណ្តែតមកលើឆ្នេរព្រែកត្រែង និងតាមទីតាំងមួយចំនួនទៀត

(ព្រះសីហនុ) ៖ រដ្ធបាលខេត្តព្រះសីហនុ សូមជម្រាបជូនថា សកម្មភាព នៃការសម្អាតប្រេងដែលអណ្តែតមកលើឆ្នេរព្រែកត្រែង និងតាមទីតាំងមួយចំនួនទៀតដែលមានកក់កំណកប្រេង ស្ថិតនៅភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ និងឃុំអូរត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ គិតត្រឹមល្ងាចថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៥ ទទួលបានលទ្ធផលប្រមាណ៩៥ភាគរយហើយ ស្ថានភាពឆ្នេរព្រែកត្រែង និងផ្ទៃទឹកសមុទ្រនាពេលនេះ មានសភាពល្អប្រសើរ។ ជាមួយគ្នានេះ ក្រុមការងារនៅតែបន្តធ្វើការសម្អាត និងតាមដានយ៉ាងចិត្តទុកដាក់ ដើម្បីធានាថាគុណភាពទឹកសមុទ្រនឹងវិលទៅរកស្ថានភាពដូចដើមវិញ។

បើទោះបីជាយ៉ាងនេះក្តី រដ្ឋបាលខេត្ត ក៏នៅតែសូមការយោគយល់ពីចំពោះបងប្អូនប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលមានបំណងមកកំសាន្ត នៅឆ្នេរព្រែកត្រែង បងប្អូនអាចលេងកំសាន្តនៅលើឆ្នេរខ្សាច់ជាធម្មតា ប៉ុន្តែសូមផ្អាកចុះលេងទឹកជាបណ្តោះអាសន្ន ដើម្បីទុកលទ្ធភាពជូនក្រុមការងារបន្តធ្វើការសម្អាត និងចៀសវាងផលប៉ះពាល់ផ្សេងៗ។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជន និងអ្នកសារព័ត៌មានទាំងអស់មេត្តាជ្រាបជាព័ត៌មាន។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *