(ព្រៃវែង) ៖ ប្រជាពលរដ្ឋដែលប្រកបមុខរបរជាកសិករធ្វើស្រែចំការនៅក្នុងស្រុកមេសាង ខេត្តព្រៃវែង បានសម្ដែងនូវអារម្មណ៍សប្បាយរីករាយ នៅពេលដែលមានការអន្តរាគមន៍ពីថ្នាក់ដឹកនាំខេត្ត ដែលមានឯកឧត្តម សួន សុម៉ាលីន អភិបាល នៃគណ: អភិបាលខេត្តព្រៃវែង បានបន្ត បូមទឹកជួយសង្គ្រោះស្រូវ ប្រាំងរបស់គាត់ នៅក្នុងស្រុកមេសាងនេះ។
ហើយគាត់ក៏សំដែងនៅ អំណរអរគុណយ៉ាងជ្រាលជ្រៅចំពោះសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាសម្ដេចមហាបវរអធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ថ្នាក់ដឹកនាំខេត្ត មន្ត្រីជំនាញពាក់ព័ន្ធ បានជ្រុំជ្រែងយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋជាពិសេសការជួយសង្គ្រោះស្រូវប្រាំងរបស់គាត់ដែលកំពុងតែមានបញ្ហាខ្វះខាតទឹកនាឆ្នាំនេះ។
សូមស្តាប់ការលើកឡើងរបស់ប្រជាពលរដ្ឋដូចតទៅ….
ចំពោះការការបូមទឹកជួយស្រូវប្រាំងរបស់ប្រជាពលរដ្ឋ នេះមានចំនួន ៣,៣៤៨ ហិចតា មានចំនួន ៨ ឃុំ នៃស្រុកមេសាង ខេត្តព្រៃវែង។
ក្នុងនោះដែររដ្ឋបាលស្រុកក៏សុំ ការអនុគ្រោះចំពោះឃុំមួយចំនួនដែលទឹកមិនទាន់ទៅដល់ ព្រោះថាទឹកនឹងទៅដល់ជាបន្តបន្ទាបនៅតាម ឃុំទាំងអស់នោះ។