ព័ត៌មានជាតិ

ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញបិទកិច្ចប្រជុំបូកសរុបលទ្ធផលការងារ ឆ្នាំ២០២៤ និងទិសដៅ ឆ្នាំ២០២៥ របស់មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តកំពង់ចាម

(កំពង់ចាម) ៖ អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា នៅរសៀលថ្ងៃទី ៧ ខែកុម្ភៈ ឆ្នាំ ២០២៥ នេះ បានអញ្ជើញជាអធិបតីកិច្ចកិច្ចប្រជុំបូកស្រុកលទ្ធផលការងារប្រចាំ ឆ្នាំ២០២៤ និងទិសដៅការងារ ឆ្នាំ២០២៥ របស់មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តកំពង់ចាម ស្ថិតនៅសាលប្រជុំមន្ទីរសុខាភិបាល។

ក្នុងឱកាសនោះ ឯកឧត្តម អ៊ុននចាន់ដា អភិបាលខេត្ត បានសម្ដែងនូវការកោតសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ របស់មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត ដែលបានប្តេជ្ញាចិត្តរួមគ្នាក្នុងការបំពេញតួនាទីភារកិច្ច ប្រកបដោយការទទូលខុសត្រូវ សម្រេចបាន នូវសមិទ្ធផលជាច្រើន លើវិស័យសុខាភិបាលក្នុងខេត្តកំពង់ចាម។ តាមរយៈលទ្ធផលនេះ បានលើកកម្ពស់ និងជំរុញការផ្តល់សេវាថែទាំ សុខភាពជូនប្រជាពលរដ្ឋកាន់តែប្រសើរឡើង ដោយបានកាត់បន្ថយអត្រា ឈឺ និងស្លាប់ ដែលបានរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកិច្ច ប្រកបដោយចិរភាព។

ឯកឧត្តមអភិបាលខេត្ត បានមានប្រសាសន៍បន្ថែមថារាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយទស្សវិស័យវែងឆ្ងាយរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដែលក្នុងនោះ បញ្ចកោណទី១ បានកំណត់អំពីការអភិវឌ្ឍមូលធនមនុស្ស តាមរយៈការផ្តោតលើអាទិភាពចំនួន ៥ ក្នុងនោះ អាទិភាពទី៣គឺការលើកកម្ពស់សុខភាព និងសុខុមាលភាពប្រជាជន ដែលមានគោលដៅ ជាយុទ្ធសាស្ត្រ គឺបន្តកាត់បន្ថយអត្រាឈឺ និងស្លាប់បណ្តាលមកពីជំងឺ ជាពិសេសជំងឺមិនឆ្លងចម្បងៗ និងការលើកកម្ពស់សុភាពបន្តពូជ មាតា ទារក និងកុមារ។

ទន្ទឹមនឹងនេះ ក្រសួងសុខាភិបាលបានដាក់ចេញវិធានការគន្លឹះ ដើម្បីលើកកម្ពស់ដោយផ្តោតលើការពង្រឹងសមត្ថភាពផ្តល់សេវាសុខភាពបឋមមូលដ្ឋានគុណភាពសេវាសុខាភិបាលតាមរយៈការអនុវត្តនូវវិធានការគន្លឹះចំនួន៣ មានជាអាទិ៍៖

ទី១ ៖ ពង្រឹងសមត្ថភាពផ្តល់សេវាសុខភាពបឋម នៅតាមមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែក ដោយយកចិត្តទុកដាក់លើការពង្រាយបុគ្គលិកគ្រប់ចំនួន ដែលមានក្រមសីលធម៌ល្អ និងទទួលបានការបណ្ដុះបណ្ដាលត្រឹមត្រូវ ការផ្គត់ផ្គង់ឱសថ សម្ភារៈបរិក្ខារ ការបំពាក់ឧករណ៍ពេទ្យ ការកែលម្អហេដ្ឋារចនាសម្ព័ន្ធនិងការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន និងសុខាភិបាល ឌីជីថល។

ទី២ ៖ ការអភិឌ្ឍសមត្ថភាពស្ថាប័ន ក្នុងការគ្រប់គ្រងធនធានមនុស្ស ហិរញ្ញវត្ថុ និយតកម្មការឆ្លើយតបនឹងការគម្រាមកំហែងសុខភាពសាធារណៈ និងគ្រោះអាសន្នសុខភាពការផ្តល់សេវាសុខភាពកាន់តែមានភាពឆ្លើយតប ប្រកបដោយសមធម៌ និង
គណនេយ្យភាពខ្ពស់ ។

ទី៣ ៖ កសាងភាពជាដៃគូរឹងមាំ រវាងវិស័យសុខាភិបាលសាធារណៈ និងឯកជនដើម្បីឱ្យប្រជាជនទទួលបាន សេវាសុខភាមានគុណភាព សុវត្ថិភាព និងប្រសិទ្ធភាពខ្ពស់៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *