(ព្រៃវែង) ៖ ព្រឹកថ្ងៃសៅរ៍ ទី១០ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម សួន សុម៉ាលីន អភិបាល នៃគណ: អភិបាលខេត្តព្រៃវែង តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីក្នុងពិធីដាំកូនឈើក្រោមប្រធានបទ «មនុស្សម្នាក់ ដើមឈើមួយដើម» នៅបរិវេណវត្តពោធិរតនារាម(ហៅវត្តត្នោត) ស្ថិតក្នុងភូមិត្នោត ឃុំកំពង់ឫស្សី ស្រុកពោធិ៍រៀង ខេត្តព្រៃវែង។
ដោយមានការអញ្ជើញចូលរួមពី៖ ឯឧត្តម លោកជំទាវ តំណាងរាស្រ្តមណ្ឌលខេត្តព្រៃវែង ឯកឧត្តម សមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត លោកនាយក នាយករងរដ្ឋបាលសាលាខេត្ត មេបញ្ជាការកងកម្លាំងទាំងបី ប្រធានអង្គភាពពន្ធនាគារខេត្ត នាយកទីចាត់ការ ប្រធានអង្គភាពសាលាខេត្ត លោក លោកស្រី ប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត ប្រធានសភាពាណិជ្ជកម្មខេត្ត ប្រធានសាខាគយ និងរដ្ឋាករខេត្ត ប្រធានសាខាកាកបាទក្រហមកម្ពុជាខេត្ត អភិបាលក្រុង ស្រុក ព្រះសង្ឃ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុក ឃុំ ក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក នាយក នាយករងរដ្ឋបាលសាលាស្រុក កងកម្លាំងទាំងបីស្រុក ក្រុមគ្រូពេទ្យ ក្រុមប្រឹក្សាឃុំកំពង់ឫស្សី មេឃុំ មេភូមិ អនុភូមិ និងជំនួយការភូមិ សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យស្រុក លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស យុវជន ស ស យ ក យុវជនកាយរិទ្ធ យុវជនកាកបាទក្រហម និងលោកតា លោកយាយ ពុកម៉ែបងប្អូនប្រជាពលរដ្ឋក្នុងឃុំកំពង់ឫស្សីសរុបប្រមាណចំនួន ៥៦៧ អង្គ/រូប។