ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ចាម អញ្ជើញបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសការងារដៅបន្តរបស់ មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ចាម

(កំពង់ចាម) ៖ នៅព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសការងារដៅបន្តរបស់ មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ចាម ស្ថិតនៅសាលប្រជុំនៃមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្ត។

ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត ថ្លែងថា ផ្អែកលើយុទ្ធសាស្តដ៏មុតស្រួច និងប្រាកដនិយមរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានចាត់ទុកវិស័យកសិកម្ម គឺជាវិស័យអាទិភាពមួយដ៏សំខាន់ ដែលបានចូលរួមចំណែកយ៉ាងសកម្មក្នុងការជំរុញកំណើនសេដ្ឋកិច្ច ធានាបាននូវសន្តិសុខស្បៀង ជំរុញការអភិវឌ្ឍសេដ្ឋកិច្ចជនបទ និងលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋក្នុងការកាត់បន្ថយភាពក្រីក ការអភិរក្ស ការអភិវឌ្ឍ និងទ្រទ្រង់កំណើនសេដ្ឋកិច្ចដោយរក្សាបាននូវតុល្យភាពរវាងរាជរដ្ឋាភិបាលកម្ពុជា បានប្រកាសដាក់ឱ្យអនុវត្ត កម្មវិធីនយោបាយ អាទិភាពទី៥ និងទី៦ ត្រីវិស័យក្នុងការជំរុញគោលនយោបាយកសិកម្ម ឈានទៅរកភាពជោគជ័យ ធានាបាន នូវស្ថិរភាព ការផ្គត់ផ្គងតម្លៃ តាមរយៈជំរុញសហគមន៍ កសិកម្មទំនើបដែលបម្រើឱ្យ វិស័យកសិកម្ម ទាំងមូលព្រមទាំងការដាក់ពង្រាយ មន្ត្រីកសិកម្មឃុំឱ្យចំទិសដៅ និងដល់មូលដ្ឋាន ក្នុងការជួយដល់កសិករទាំងបច្ចេកទេស ទីផ្សារ និងបញ្ហាប្រឈមផ្សេងៗ ឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *