ព័ត៌មានជាតិ

អភិបាលក្រុងព្រៃវែង អញ្ជើញជាអធិបតីក្នុងពិធីចែកចង្ក្រានសន្សំសំចៃថាមពល និងធុងចម្រុះទឹកស្អាត ជូនប្រជាពលរដ្ឋចំនួន ១២០គ្រួសារ នៅសង្កាត់តាកោ

(ព្រៃវែង) ៖ នាព្រឹកថ្ងៃសុក្រ ទី២១  កុម្ភ:  ឆ្នាំ២០២៥ នេះលោក ម៉ននី បណ្ឌិត អភិបាលក្រុងព្រៃវែង បានអញ្ជើញជាអធិបតីក្នុងពិធីចែកចង្ក្រានសន្សំសំចៃថាមពល និងធុងចម្រុះទឹកស្អាត ជូនប្រជាពលរដ្ឋចំនួន ១២០គ្រួសារ នៅសង្កាត់តាកោ ក្រុងព្រៃវែង ខេត្តព្រៃវែង។

ក្នុងឱកាសនោះផងដែរ លោកអភិបាលក្រុងព្រៃវែង បានធ្វើការសំណេះសំណាលសួរសុខទុក្ខ និងបានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើរសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី ក្រសួងមហាផ្ទៃ ដល់បងប្អូន ពូ មីង លោកយាយ លោកតាផងដែរ។

បន្ថែមពីនេះ លោក ម៉ននី បណ្ឌិត អភិបាលក្រុងព្រៃវែង បានជម្រាបជូនបងប្អូនប្រជាពលរដ្ឋថា៖

1/ខេត្តព្រៃវែងមានការរីកចម្រើនច្រើន ដែលឥឡូវនេះទើបបង្កើតសួនច្បារថ្មីមួយដែលមានឈ្មោះថា «តេជោសន្តិភាព»
2/រៀបចំព្រឹត្តិការណ៍សង្រា្កន្តព្រៃវែង ឆ្នាំ២០២៥ នាពេលខាងមុខនេះ សូមឱ្យបងប្អូនចូលរួមទៅលេងទាំងអស់គ្នា រាំលេងសប្បាយ
3/ផ្សព្វផ្សាយពីភូមិ ឃុំ មានសុវត្ថិភាព និងបន្តធ្វើដូចភ្លៀងរលឹម
4/អត្ថប្រយោជន៍នៃការប្រើប្រាស់ធុងចម្រោះទឹក នេះបងប្អូនទទួលបានសុវត្ថិភាពក្នុងការពិសារទឹក ដោយឆ្លងកាត់ការចម្រោះបានយ៉ាងល្អ
5/អត្ថប្រយោជន៍នៃការប្រើប្រាស់ចង្រ្កាន្ត គឺបងប្អូនងាយស្រួលក្នុងការយកតាមខ្លួន និងសុវត្តិភាពក្នុងការប្រើប្រាស់

ដោយមានការអញ្ជើញចូលរួមពី លោក លោកស្រីអភិបាលរងក្រុង មន្រ្តីរដ្ឋបាលក្រុង លោកចៅសង្កាត់តាកោ ក្រុមប្រឹក្សាសង្កាត់ លោកមេប៉ុស្តិ៍រដ្ឋបាលសង្កាត់ និងប្រជាពលរដ្ឋសង្កាត់តាកោ ផងដែរ។ដោយ ជុំ ចន!

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *